ខេត្តកណ្តាល៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជូនជនសង្ស័យម្នាក់ដែលជាវេជ្ជបណ្ឌិតនិងជាម្ចាស់គ្លីនិកនៅស្រុកកៀនស្វាយ ទៅសាលាដំបូងខេត្តកណ្តាល ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី ពាក់ព័ន្ធករណី «ហិង្សាដោយចេតនា» លើស្រ្តីម្នាក់ដែលជាគូកំណាន់ ព្រោះតែភ្លើងប្រចណ្ឌ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លូនទៅកាន់តុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់។ ដូច្នេះសូមរួមគ្នាបញ្ចប់អំពើហិង្សា ជាពិសេសលើស្រ្តីនិងកុមារ! ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច