អ្នកជំនួញជនជាតិចិនដែលមានភាពល្បីល្បាញបានចំណាយប្រាក់ជាច្រើន ដើម្បីសាងសង់មជ្ឈមណ្ឌលកែប្រែក្រោយហ្វុីលីពីនមានអ្នកញៀនគ្រឿងញៀនរាប់សិបពាន់នាក់បានចេញសារភាព។ ការវិនិយោគខាងលើរបស់មហាសេដ្ឋីចិនបាន ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែ ប្រសើតឡើង។
នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វុីលីពីនទៅកាន់ប្រទេសចិនកាល ពីខែមុនរដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វុីលីពីនលោកស្រី Paulyn Jean Rosell Ubial បានប្រកាសថា មជ្ឈមណ្ឌលកែប្រែនៅភាគ ខាងជើងទីក្រុងម៉ានីលដែលអាចទទួលអ្នក កែប្រែបានរហូតដល់១ម៉ឺននាក់នឹងត្រូវបើក ដំណើរការក្នុងខែវិច្ឆិកានេះក្រោយការផ្តល់ជំនួយវិនិយោគពីមហាសេដ្ឋីចិន។
លោកស្រី Ubail បានប្រកាសថា ភាគីចិនបានបញ្ជូនសម្ភារ៧៥កុងតឺន័រដើម្បីសាង សង់មជ្ឈមណ្ឌលខាងលើ។ នេះមជ្ឈមណ្ឌល កែប្រែទ្រងទ្រាយធំមួយក្នុងចំណោមពីរដែល មហាសេដ្ឋីចិនវិនិយោគ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសចិនប្រធានាធបិតីហ្វុីលីពីនបាន ជួបពិភាក្សាជាមួយបណ្តាអ្នកជំនួញវិនិយោគរបស់ចិន ហើយលោកក៏បានអរគុណ ដល់ក្រុមវិនិយោគចិនដែលជួយធ្វើឲ្យទំនាក់ ទំនងចិនហ្វុីលីពីនកាន់តែប្រសើរឡើង។
ការវិនិយោគរបស់ចិននៅក្នុងប្រទេសហ្វុីលីពីន ពិសេសគឺមជ្ឈមណ្ឌលកែប្រែ គ្រឿងញៀនចំពេលដែលរដ្ឋាភិបាលកំពុងតែត្រូវការជាចំាបាច់នៅពេលដែលមាន អ្នកប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់បាន ចេញសារភាពក្រោយលោក ឌុយទែរតេ អនុវត្តសង្គ្រាមប្រឆាំងគ្រឿងញៀនជាទ្រង់ទ្រាយធំ។
ការវិនយោគទៅលើវិស័យចំាបាច់របស់ ហ្វុីលីពីនគឺជាគន្លឹះដ៏សំខាន់ធ្វើឲ្យទំនាក់ ទំនងចិនហ្វុីលីពីនកាន់តែប្រសើរ។ ចិនគឺជាប្រទេសដែលបានគាំទ្រពេញទំហឹងដល់ សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី ឌុយទែរតេ ផ្ទុយទៅនឹងអាមេរិកនិង លោកខាងលិចដែលប្រឆាំងទៅនឹងសង្គ្រាមនោះដែលសម្លាប់មនុស្សជាច្រើន៕ ម៉ែវ សាធី