មនុស្សម្នាក់ស្លាប់និង៧នាក់ទៀតរង របួសនៅក្នុងអំពើហិង្សាពាក់ព័ន្ធនឹងបាតុ កម្មទាមទារចាប់ខ្លួនអភិបាលក្រុងហ្សាការតា។ បាតុករប្រមាណ៥ម៉ឺននាក់បានចូល រួមធ្វើបាតុកម្មប្រឆាំងកាលពីថ្ងៃទី៤ ខែ វិច្ឆិកា។
បុរសវ័យចំណាស់ម្នាក់បានស្លាប់ក្នុង អំពើហិង្សានោះអាចបណ្តាលមកពីឧស្ម័នបង្ហូរទឹកភ្នែក។ លោក Awi Setiyono អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងហ្សាការតាបានឲ្យដឹងថា ពលរដ្ឋ៤នាក់រងរបួស និង ប៉ូលិសប្រឆាំងបាតុកម្ម៣នាក់ផងដែរ។
អំពើហិង្សាផ្ទុះឡើងរវាងបាតុករនឹង ប៉ូលិសក្រោយពេលបាតុករមិនព្រមបំបែកហ្វូង ទើបបង្ខំឲ្យប៉ូលិសប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែក និងបាញ់ទឹកបំបែក។ ក្រុម បាតុករក៏បានដុតរថយន្តប៉ូលិស៣គ្រឿង ផងដែរនៅក្នុងហេតុការណ៍ខាងលើ។ អំពើ ហិង្សាបានកើតឡើងនៅជិតវិមានប្រធានាធិបតីក្រោយមកក៏បានរាលដាលដល់តំបន់ ក្រីក្រនៅភាគខាងជើងទីក្រុងហ្សាការតា។
សារព័ត៌មាន AP បានដកស្រង់សម្តី ប្រធានាធិបតី Widodo មកបញ្ជាក់ថា «គួរណាតែក្រុមបាតុករបំបែកហ្វូង ប៉ុន្តែ ពួគគេមិនព្រមបែរជាបង្កឲ្យមានហិង្សាទៅវិញ»។ លោកវីដូដូបានអំពាវនាវឲ្យបាតុករវិលត្រឡប់ទៅផ្ទះវិញទុកឲ្យកម្លាំងមាន សមត្ថកិច្ចធ្វើការដោយតម្លាភាព។ លោក បន្តទៀតថា អំពើហិង្សាបានក្លាយទៅជា ឱកាសសម្រាប់ក្រុមប្រឆាំងនិងគណបក្សកាន់អំណាច។
លោក វីដូដូ មិនបានលើកឡើងថា ក្រុម ប្រឆាំងណាមួយនៅពីក្រោយការធ្វើបាតុ កម្មនោះឡើយ ប៉ុន្តែកន្លងមកថ្មីៗអតីត ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Bambang Yudhoyono បានប្រកាសតាមកញ្ចក់ទូរ ទស្សន៍ថា លោកគាំទ្រគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំ។ បាតុកម្មកើតឡើងដោយក្រុមបាតុករបានចោទប្រកាន់លោក Basuki Tjahaja Purnama អភិបាលក្រុងហ្សាការ តាថា បានមើលស្រាលគម្ពី Koran ដោយ លោករិះគន់សាសនិកអ៊ិស្លាម។
សូមបញ្ជាក់ថា អភិបាលក្រុងហ្សាការតាគឺជាអ្នកកាន់សាសនាគ្រឹស្ត ហើយជា អភិបាលក្រុងមានដើមកំណើតជាជនជាតិចិនដំបូងបង្អស់នៅក្នុងទីក្រុងនេះ៕ ម៉ែវ សាធី