ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ច នគបាលប៉ុស្តិ៍ ស្ទឹងមានជ័យ សហការជាមួយ នគបាលខណ្ឌចំការមន ឃាត់ខ្លួនបានជនសង្ស័យ១ម្នាក់ ក្រោយពីធ្វើសកម្មភាពលួច កាច់កម៉ូតូ ម៉ាក់NEX ពណ៌លឿង នៅចំណុចផ្ទះជួល ក្រុមទី៥ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះនៅ ឧត្តម ប្រុសអាយុ២១ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលភូមិមានជ័យ១ ចំណែកបក្ខពួកម្នាក់ទៀតបានគេចខ្លួន ។
ជនសង្ស័យបានសារភាពថា ក្រោយពីធ្វើសកម្មភាពលួចកាច់កម៉ូតូបានហើយ ខ្លួនបានដោះស្លាកលេខចេញរួចហើយក៏យកទៅផ្ញើនៅមន្ទីរពេទ្យសូវៀត ក៏ត្រូវបានកម្លាំង សមត្ថកិច្ច នគបាលចំការមន ល្បាត ឃើញសង្ស័យ បានឃាត់ខ្លួនតែម្តង ប្រគល់អោយនគបាលប៉ុស្តិ៍ ស្ទឹងមានជ័យ។
លុះព្រឹកឡើងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ស្រាប់តែឃើញម៉ូតូនៅប៉ុស្តិ៍ ស្ទឹងមានជ័យ ក៏ រំភើបស្ទើរតែទប់ភ្នែកមិនបាន និងបានសម្តែង អំណរគុណដល់ សមត្ថកិច្ច និងអាជ្ញាធមូលរដ្ឋាន ដែលបានយកចិត្តទុកដាក់ ចុះល្បាត់ មិនថាយប់ ឬថ្ងៃឡើយ ៕ ជឹម ភារ៉ា