ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗខណៈជួបគ្រោះគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តសេរីទំនើប១គ្រឿងបើកបុកពេញទំហឹងហើយព្យាយាមបើករត់តែត្រូវពលរដ្ឋដេញតាមឃាត់បាន។
ហេតុការណ៍កាលនេះកើតឡើងកាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២៦។ស្ថិតនៅតាមបណ្តោយផ្លូវ២៨ គ្រួសារ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើមានបុរសម្នាក់បើកបរម៉ូតូ១គ្រឿងហុងដាឌ្រីមពាក់ស្លាកលេខកំពង់ស្ពឺ1M-3027 តាមបណ្តោយផ្លូវ២៨គ្រួសារខណៈនោះក៏មានរថយន្តសេរីទំនើប១គ្រឿពាក់ស្លាកលេខកម្ពុជា MS8SPS89 បើកបរដោយបុរសម្នាក់មកបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្តងហើយអ្នកបើកបរ
រថយន្តបង្ករបើករត់រហូតទៅដល់បុរីពិភពថ្មី ស្ថិតនៅក្នុងក្រាំងធ្នង់ ខណ្ឌសែនសុខ តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ជាប់។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែពលរដ្ឋមានការសង្ស័យថាអ្នកបើកបររថយន្តសេរីទំនើបខាងលើអាចពិសានូវគ្រឿងស្រវឹងផងមើលទៅទើបមានបង្ករហេតុហើយព្យាយាមបើករត់មិនទទួលខុសត្រូវមើលជនរងគ្រោះបែបនេះ។
ក្រោយកើតហេតុតៃកុងរថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសួរនាំ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច