ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបេីកឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកឆ្លងផ្លូវត្រូវម៉ូតូជិះបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង១១និង៣៩នាទី  ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវកប់ស្រូវ ភូមិជម្ពូវន័២ សង្កាត់ចោមចៅ៣  ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ប៉ុក វិរះ ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសក្បាល និងមាត់ មានអាសយដ្ឋាននៅភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងបេីកចេញពីផែឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមជិះលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖