ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំង នគរបាល​ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែល​ធ្វើ​សកម្មភាព​លួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល​ខណ្ឌ​សែន​សុខ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ​  ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែល​ធ្វើ​សកម្មភាព​លួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)នៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា កាលពីថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មានករណីលួចមានស្ថានទម្ងន់ទោស​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​(កាប់ប្លន់យកម៉ូតូ) នៅចំណុចភូមិព្រៃទប់ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បាវិត​។ 

ក្រោយពីទទួលបានព័ត៍មានរួចមក និងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បាន​បញ្ជាអោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល​ខណ្ឌ​សែន​សុខ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ​ ។

ភ្លាម​នោះ​សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ស្រាវជ្រាវតាម​វិធានការ​ជំនាញ​ជន​សង្ស័យ​ក៏​បានគេច​ខ្លួន​បាត់ ទៅរាជ​ធានី​ភ្នំពេញ​ សមត្ថកិច្ច​បាន​សហការ​ឃាត់​ខ្លួន​បាន​តែ​ម្តង​ ដោយឃាត់ខ្លួនជនសង្ស័យចំនួន​ ០៣នាក់ ប្រុស​ ព្រមទាំងដកហូតវត្ថុតាងរួមមាន÷ ទូរស័ព្ទដៃ​ និងម៉ូតូធ្វើសកម្មភាពផងដែរ។ 

បច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ច​ជំនាញ​កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។


ចែករំលែក៖