ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ថៃ្ងទី២៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បើកប្រតិបត្តិការស្រាវជ្រាវឃាត់មុខសញ្ញាសង្ស័យពាក់ពន្ធ័ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ បានសរុប ១៣នាក់ ស្រី៤ ជាបន្ដបន្ទាប់៖
(១)-ឈ្មោះ ស៊ន មករា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២ញ្ចប់, ទូរស័ព្ទដៃ១គ្រឿង, ម៉ូតូ១គ្រឿង
(២)-ឈ្មោះ ឆោម ប៊ុនរ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច
(៣)-ឈ្មោះ អុី ស្រីនិច្ជ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងគ្រួស ឃុំកាហែង ស្រុកសំរោងទង
(៤)-ឈ្មោះ ឆុន យូរី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច
(៥)-ឈ្មោះ គង់ ដាវ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច
(៦)-ឈ្មោះ ធឿន ធុយ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច
(៧)-ឈ្មោះ វ៉ាត សារីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច
(៨)-ឈ្មោះ នួន ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច
(៩)-ឈ្មោះ ហ៊ុយ វិស្នុក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាព្រះ ឃុំមហាសាំង ស្រុកភ្នំស្រួចដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន១១កញ្ចប់តូច, ទូរស័ព្ទដៃ៤គ្រឿង
(១០)-ឈ្មោះ ម៊ុយ ឧត្ដម ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចភូមិបឹងស្រុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន២កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿង,ម៉ូតូ១គ្រឿង
(១១)-ឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង
(១២)-ឈ្មោះ ទូច សុជាតា ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង
(១៣)-ឈ្មោះ ជុំ លាភ ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅភូមិស្រែត្រពាំង ឃុំព្រៃក្មេង ស្រុកភ្នំស្រួចដកហូតទូរស័ព្ទដៃ១គ្រឿង
ចំពោះមុខសញ្ញារួមជាមួយវត្ថុតាងកំលាំងជំនាញបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្ដ ចាត់ការនីតិវិធីបន្ដ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច