ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹកកម្មករ​រោងចក្រ​ ជួបគ្រោះថ្នាក់ជាមួ​យរថយន្ដដឹកថ្មរបួស៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ វេលាម៉ោង​ ១៨:៥៤នាទី​  ថៃ្ង​ទី៣១​ ខែ តុលា​ ឆ្នាំ​២០២៦ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹកកម្មករ​-កម្ម​ការិនី​ រោងចក្រ​ បានជួបគ្រោះថ្នាក់ជាមួ​យរថយន្ដដឹកថ្មមួយគ្រឿង​ ក្នុងទិសដៅបញ្រ្ចាសគ្នា​លើកំណាត់​ផ្លូវជាតិលេ​ខ៤១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៩- ៣០​ ស្ថិត​នៅ​ភូមិបេង​ ឃុំ​ស្ដុក​ ស្រុក​គងពិសី​ ខេ​ត្ត​កំពង់​ស្ពឺ​ ។

តាមសេចក្ដីរាយការណ៍​ ពី​លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការ​នគរបាល​ស្រុក​គងពិសី​ បានបញ្ជាក់​ថា​ ក្រោយទទួលបានព័ត៌មានគ្រោះថ្នាក់ខាងលើ​កំលាំងនគរបាលបានចេញទៅកាន់គោលដៅ​កើតហេតុនិងបានជួយសម្រួលដល់​ការធ្វើ​ចរាចរណ៍​នៅ​លើ​កំណា​ត់ផ្លូវ​លេខ៤១​ និងជួយសង្គ្រោះ​អ្នករងរបួស​ដោយបញ្ជូនទៅកាន់គ្លីនិកឯកជន​ម្ដុំផ្សាស្លាបលែង​។  

ព័ត៌មានពីកន្លែងកើតហេតុ​ ករណី​គ្រោះថ្នាក់​ចរា​ចរ​ណ៍​រវាងរថយន្ត​ដឹកកម្មករ​ប៉ះជាមួយ​រថយន្ត​ដឹកថ្មបណ្ដា​ល​ឲ្យ​រថយន្ត​ដឹកកម្មកររេចង្កូតទៅប៉ះម៉ូតូ១គ្រឿង​បណ្ដាល ឲ្យមានអ្នករងរបួស​ធ្ងន់​-ស្រាល​ ចំនួន​ ៥នាក់​ ។ 

បច្ចុប្បន្ន​កំលាំងនគរបាល​​កំពុងតែពិនិត្យនិងសម្រប​ស​ម្រួលយកមធ្យោបាយបង្កគ្រោះថ្នាក់មកអធិការដ្ឋាននគរបាលស្រុកគងពិសី​ ដើម្បី​ចាត់ការតាមនីតិវិធី៕


ចែករំលែក៖