ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០»

ចែករំលែក៖

 

ប្រទេសចិន ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្មអនុតំបន់ កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ឈានចូលដល់ដំណាក់កាលថ្មីសម្រាប់ មេគង្គ-ឡានឆាង ២.០ កម្ពុជាបានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន រួមមាន៖ ការរក្សាសន្តិភាព ការគ្រប់គ្រងធនធានទឹកប្រកបដោយការទទួលខុសត្រូវ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

On the morning of 4 November 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, attended the 11th Mekong-Lancang Cooperation (MLC) Foreign Ministers’ Meeting in Beijing, the People’s Republic of China, under the theme “Deepening the Building of a Community with a Shared Future: Writing a New Chapter for Mekong-Lancang 2.0”.

His Excellency Deputy Prime Minister commended all stakeholders for their dedicated efforts in advancing subregional integration, economic growth, and practical cooperation under the MLC framework over the past decade. Looking ahead into this MLC 2.0 phase, Cambodia highlighted key priorities to deliver tangible benefits for its people: safeguarding peace, managing water resources responsibly, combating transnational crime, and deepening people-to-people ties.


ចែករំលែក៖