ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខណ្ឌដង្កោ ស្នើឱ្យអាជ្ញាធរជួយបង្កើតអនុវិទ្យល័យក្រាំងពង្រ សុំភ្លើងសឡា ដាក់ប្រព័ន្ឋលូ និង បង្ក្រាបក្មេងទំនើង

ចែករំលែក៖

ភ្នំពេញ៖  ប្រជាពលរដ្ឋនៅខណ្ឌដង្កោ បានស្មើឱ្យអាជ្ញាធរជួយ បង្កើតអនុវិទ្យល័យក្រាំងពង្រ ,សុំភ្លើងសឡា ដាក់ប្រព័ន្ឋលូ និងស្នើបង្ក្រាបក្មេងទំនើង តែងបង្កហានីភ័យដល់បងប្អូនប្រជា ពលរដ្ឋនៅមូលដ្ឋានជារៀងរាល់ថ្ងៃ   ។

ប្រជាពលរដ្ឋលើកឡើងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដង្កោ បរិវេណសាលាខណ្ឌដង្កោ ក្រោមអធិបតីភាព លោក ប៊ី ប្រេម សមាជិកក្រុមប្រឹក្សាតំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហ៊ុន សុរិទ្ឋី អភិបាលរង តំណាងលោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានប្រជាពល រដ្ឋ ចូលរួមប្រមាណជិត៦០០នាក់ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោក ហ៊ុន សុរិទ្ឋី អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ចំពោះប្រជាពលរដ្ឋស្នើសុំភ្លើងបំភ្លឺផ្លូវ ក្នុងភូមិថ្មីទាំងមូល ត្រូវបានមន្ត្រីមន្ទីរសាធា រណការ ទទួលយក ហើយចាត់តាំងក្រុមបច្ចេកទេសចុះសិក្សា ជ្រើសរើសយកតំបន់អាទិភាព តំបន់អសន្តិសុខ ដើម្បីដាក់ជូនគម្រោង៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាអាទិភាព ដើម្បីតម្លើងជូន ។ ចំពោះការសើសុំបង្កើតអនុវិទ្សាល័យក្រាំងពង្រ គឺថា ពុំទាន់មានការពង្រីកនៅឡើយទេ និងការស្នើសុំគ្រូបង្រៀន នៅសាលាបឋមសិក្សាស្ពានថ្ម ត្រូវបានមន្ត្រីមន្ទីរអប់រំ ទទួលយកដើម្បីសោះស្រាយផង ។

លោក ហ៊ុន សុរិទ្ឋី បានបន្ដថា រាល់សំណើរ សំណូមពរ របស់ប្រជាពលរដ្ឋនេះ មន្ទីរជំនាញ ទាំងអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង បានទទួលយកសំណើរ និងចុះដោះ ស្រាយ ហើយអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ។ ចំពោះបញ្ហាក្មេងទំនើង ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចយើងខិតខំបង្ក្រាបបានប្រមាណ៩០ភាគរយ បានន័យថា គ្មានបទល្មើសក្មេងទំនើងណាដែលសត្ថកិច្ចបង្ក្រាបមិនបាននោះទេ ។ កន្លែងណាមាន បទល្មើស ដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់នៅក្និងមូលដ្ឋាន សូមបងប្អូនរាយការណ៍ជាបន្ទាន់ជូនមកអាជ្ញាធរ សមត្ថកិច្ចទាំង២មាននគរបាល ប៉េអុឺម ដែលនៅជិតកន្លែងបងប្អូន ដើម្បីធានាអោយបានថា មិនមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋាន ហើយអាជ្ញាធរ សមត្ថកិច្ច បង្ក្រាប។

លោកបានបន្តថា នឹងយកសំណើ សំណូមពរលាយលក្ខណ៍អក្សរទាំងអស់ ដែលនៅសល់ទៅដាក់ជូនគណៈអភិបាល រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន និងសូមធានាថា នឹងលើកយករាល់មតិយោបល់សំណើ និងសំណូមពរទាំងនេះ ទៅពិនិត្យ និងពិចារណាព្រមទាំងចាត់អាទិភាពដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍបីឆ្នាំរំកិល របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈឱ្យ បានកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន។

លោក ប៊ី ប្រេម បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចោរកម្ម ចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង, ការអភិវឌ្ឍមូលដ្ឋាន, សុខមាលភាពប្រជាពលរដ្ឋ និងបរិស្ថាន, ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ៕

ដោយ៖ សំរិត


ចែករំលែក៖