ព័ត៌មានទាន់ហេតុការណ៍៖

លោក ទៀ សីហា៖ សន្តិភាពនិងឯករាជ្យភាពដែលយើងមាននៅថ្ងៃនេះកើតចេញពីការលះបង់មិនអាចកាត់ថ្លៃបានរបស់អ្នកស្នេហាជាតិគ្រប់ជំនាន់៊ ៊

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គមរបស់លោកឧបនាយរដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកបានចូលរួមជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) និងបានគូសបញ្ជាក់ថា  សន្តិភាពនិងឯករាជ្យភាពដែលយើងមាននៅថ្ងៃនេះគឺកើតចេញពីការលះបង់មិនអាចកាត់ថ្លៃបាន។

លោក ទៀ សីហា បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសូមលំឱនកាយគោរពដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់នៅលើសមរភូមិដើម្បីបុព្វហេតុឯករាជ្យ បូរណភាពទឹកដីនិងសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា។

ទន្ទឹមនោះ លោក ទៀ សីហា ក៏បានសម្តែងនូវការកោតសរសើរនិងផ្ញើការសួរសុខទុក្ខប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅជូនចំពោះនាយទាហាន ពលទាហានគ្រប់រូប និងក្រុមគ្រួសារកងទ័ព ដែលតែងតែលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិនិងនៅក្បែរប្រជាជនគ្រប់កាលៈទេសៈព្រមទាំងបានជូនពរបងប្អូនកងទ័ពជួរមុខ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់បេសកកម្មការពារជាតិនិងប្រជាជនកម្ពុជា៕

ដោយ ៖ សិលា 


ចែករំលែក៖