ក្រុមហ៊ុន OpenAI បានបិទកិច្ចព្រមព្រៀងទទួលបានទុនវិនិយោគថ្មីចំនួន ១១ ពាន់លានដុល្លារ ដែលជាដំណាក់កាលដំបូងនៃជុំប្រមូលទុនមួយ ដែលកំណត់តម្លៃក្រុមហ៊ុនរហូតដល់ ១,២៥ ទ្រីលានដុល្លារ។ នេះបើតាមប្រភពដែលដឹងអំពីកិច្ចព្រមព្រៀង បានប្រាប់កាលពីថ្ងៃសុក្រ។
ទោះជាយ៉ាងណា ទុនចំនួន ១១ ពាន់លានដុល្លារដែលប្រមូលបានមកទល់ពេលនេះ គឺនៅតែជាចំណែកមួយនៃគោលដៅប្រមូលទុនដើមរបស់ក្រុមហ៊ុន ដែលមានទំហំរហូតដល់ ៣០ ពាន់លានដុល្លារ។ ចំណែកតម្លៃក្រុមហ៊ុនក៏បានធ្លាក់ចុះពីការរំពឹងទុកដំបូងចំនួន ១,៥ ទ្រីលានដុល្លារផងដែរ នេះបើតាមការបញ្ជាក់ពីវិនិយោគិនពីររូប។
ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ SoftBank និង MGX ក៏បានចូលរួមក្នុងការផ្តល់ទុននេះផងដែរ។ កាលពីថ្ងៃសុក្រ សារព័ត៌មាន Bloomberg News ក៏បានរាយការណ៍អំពីកិច្ចព្រមព្រៀងប្រមូលទុននេះមុនគេផងដែរ។
ទន្ទឹមនឹងនេះ ទំនុកចិត្តរបស់វិនិយោគិនចំពោះក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានចាប់ផ្តើមថយចុះក្នុងរយៈពេលមួយខែចុងក្រោយ។ វិនិយោគិនមួយចំនួនក៏បានវាយតម្លៃថា ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដែលគ្រោងធ្វើឡើងរបស់ក្រុមហ៊ុនគូប្រជែង Anthropic អាចមានតម្លៃប្រហែល ១,៥ ទ្រីលានដុល្លារ ដែលទាបជាងការរំពឹងទុកពីមុនប្រហែល ២ ទ្រីលានដុល្លារ៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច