ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១១និង០០នាទី កម្លាំងប៉ុស្តិ៍ត្រែងត្រយឹងបានល្បាតនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ពាង សៀងហូ ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កំពុងធ្វើសកម្មភាពលួចគាស់សំណាញ់ដែកនៅចំណុចសាលាបឋមសិក្សាត្រែងត្រយឹងចាស់ (ទុកចោល) ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង។
ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនបានធ្វើសកម្មភាពលួចចំនួន៣លើក៖
-លើកទី១ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ បានលួចគាស់សំណាញ់ដែកនៅចំណុចសាលាខាងលើ យកទៅលក់ឱ្យកន្លែងទិញអេតចាយមួយកន្លែងម្ចាស់ឈ្មោះថៃ ឡយ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិទី១ ឃុំត្រែងត្រយឹង លក់បានតម្លៃ ១៥,០០០៛ (មួយម៉ឺនប្រាំពាន់រៀល)។
លើកទី២ អំឡុងខែសីហា ឆ្នាំ២០២៦ បានលួចដែកថ្នាំងអំពៅរបស់ក្រុមហ៊ុនធ្វើផ្លូវ នៅចំណុចផ្លូវលេខ៤៦ ស្ថិតនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង យកទៅលក់អោយអ្នកទិញអេតចាយខាងលើបានតម្លៃចំនួន ១៣,០០០៛ (មួយម៉ឺនបីពាន់រៀល)។
លោកទី៣ អំឡុងខែកក្ដដា ឆ្នាំ២០២៦ លួចទ្វាដែកបន្ទប់ជួលស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង យកទៅលក់បានលុយចំនួន៨,០០០៛ (ប្រាំបីពាន់រៀល)។
ករណីខាងលើ ជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច