ខេត្តកណ្ដាល៖ លោកវរសេនីយ៍ទោ ប៉ា ច័ន្ឌវិលាលអធិការរងស្រុកកៀនស្វាយទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឱ្យដឹងថា នៅថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២៦កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយ ខេត្តកណ្តាល បានបញ្ចូនខ្លួនជនសង្ស័យចំនួន១០នាក់ ទៅតុលាការពាក់ព័ន្ធនឹងបទល្មើសកាប់យកម៉ូតូ,ផ្លាកលេខម៉ូតូនិងទទួលផលចោរកម្មដែលកើតហេតុនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៦វេលាម៉ោង៤.១០នាទីនៅត្រង់ចំណុចភូមិព្រែកតាកែវឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាលនៅត្រង់ចំណុចគីឡូម៉្រែតលេខ៣៦-៣៧។
ជនរងគ្រោះ២នាក់÷១-ឈ្មោះរ៉ាត់ ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្រាំងព្រៃផ្ដៅ ឃុំក្រាំងយ៉ង ស្រុកពាមជរ ខេត្តព្រៃវែងនិង២-ឈ្មោះរ៉ូ ផាត់ថៃ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
រីឯជនសង្ស័យ ២០នាក់(ឃាត់ខ្លួនបាន១០នាក់)
១-ឈ្មោះសាម៉ន ប៊ុនណុច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ(អង្គុយពីក្រោយកាន់កាំបិតផ្គាក់) (ឃាត់ខ្លួន) ។ -តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-)។
២-ឈ្មោះគង់ តុលា (ឡយ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិស្ដៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (បើកម៉ូតូ) (ឃាត់ខ្លួន) ។ -តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-)។
៣-ឈ្មោះ យូ រ៉ាយុទ្ធ (តូច) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិកណ្តាលកោះ សង្កាត់កោះអន្លងចិន ក្រុងតាខ្មៅ (បើកម៉ូតូ និងយកម៉ូតូទៅលក់) (ឃាត់ខ្លួន) ។ -តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-)
៤-ឈ្មោះធួន សុផា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (បើកម៉ូតូ) (ឃាត់ខ្លួន) ។ -តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-)។
៥-ឈ្មោះឃុន វ៉ាឃីម ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិស្ដៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (បើកម៉ូតូ) (ឃាត់ខ្លួន) ។.-តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-)។
៦-ឈ្មោះសឿន វិសាល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (បើកម៉ូតូនិងកានរណាអាទឹកកក) (ឃាត់ខ្លួន) ។ -តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-)។
៧-ឈ្មោះ ព្រហ្ម នីហ្វុង ភេទប្រុស អាយុ១៤ឆ្នាំ៨ខែ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (អង្គុយពីក្រោយកាន់កាំបិតផ្គាក់) ។ -តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-)។
៨-ឈ្មោះខេមរ៉ា រតន: (ប៉ុន) ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ជូនយកម៉ូតូទៅលក់) (ឃាត់ខ្លួន) ។ -តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-)។
៩-ឈ្មោះគង់ វិច្ឆិកា (វិច) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ជូនយកម៉ូតូទៅលក់) (ឃាត់ខ្លួន) ។ -តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-)។
១០-ឈ្មោះឈាង ម៉ានាត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ខេត្តកណ្តាល (ទទួលទិញម៉ូតូ) (ឃាត់ខ្លួន) ។ -តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន(-)។
សម្ភារ:បាត់បង់÷១-ផ្លាកលេខម៉ូតូ កណ្តាល1AR-2448 និង២-ម៉ូតូ០១គ្រឿងម៉ាក scoopy ពណ៌សលាយបៃតង ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ កណ្តាល 1MA-1210 ។
**វត្ថុតាងចាប់យក:
១-ម៉ូតូ០៥គ្រឿង (ម៉ាកScoopy ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៩ ពាក់ផ្លាកលេខភ្នំពេញ-1KN-0961 (របស់ឈ្មោះឃុន វ៉ាឃីម), ម៉ាកNEX ផលិតឆ្នាំ២០២៥ ពណ៌ក្រហមស ពាក់ផ្លាកលេខ កណ្តាល 1AU-3766 (របស់ឈ្មោះគង់ វិច្ឆិកា), ម៉ាកHONDA C125 ផលិតឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាក កណ្តាល 1U-7024 (របស់ឈ្មោះធួន សុផា), ម៉ាកHONDA C125 ពណ៌ ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ កណ្តាល 1AJ-8788 (របស់ឈ្មោះអឿន វិសាល), ម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ឡើង២០២៥ គ្មានផ្លាកលេខ(របស់ឈ្មោះខេមរា រតន:) ។
២-ទូរស័ព្ទ០៥គ្រឿង (ម៉ាកIPhone XS max ពណ៌ស ០១គ្រឿង, ម៉ាកIPhone ១១ promax ពណ៌ទឹកមាស ០១គ្រឿង, ម៉ាកIPhone XR ពណ៌ខ្មៅ ឡើង១៧ ពណ៌ខៀវ ០១គ្រឿង, ម៉ាកIPhone ១២ mini ពណ៌ស ០១គ្រឿង, ម៉ាកIPhone ៧ ពណ៌ខ្មៅ ០១គ្រឿង) ។
៣-កាំបិតផ្គាក់១ ប្រវែង០,៨២m។
នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ០១គ្រឿង ម៉ាកScoopy ពណ៌ក្រហម ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខកណ្ដាល 1AR-2448 ឌុបមិត្ដភក្ដិឈ្មោះរ៉ន សុខគង់ ភេទប្រុស ចេញពីកន្លែងកម្មវិធីខួបកំណើតនៅភ្នំពេញដើម្បីត្រលប់មកផ្ទះវិញ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ពេលជិះហួសព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ មានជនសង្ស័យមួយក្រុមប្រហែល ២០នាក់ជិះម៉ូតូ១៤គ្រឿង(ម៉ាកHonda ១២គ្រឿង, ម៉ាកScoopy ០១គ្រឿងនិងម៉ាកNex ០១គ្រឿង ប្រដាប់ដោយអាវុធ រួមមានដងឆ័ត្រ កាំបិតប៉ុ័ងតោ កាំបិតផ្គាក់។
ជិះមកដល់ចំណុចកើតហេតុចន្លោះគីឡូម៉ែត្រ៣៦-៣៧ ប្រហែល១០០ម៉ែត្រ ក្រុមជនសង្ស័យបានបិទភ្លើងម៉ូតូ រួចជិះដេញកាប់ជនរងគ្រោះត្រូវចំស្មារខាងស្ដាំបណ្ដាល ឲ្យដួលម៉ូតូ ពេលនោះជនរងគ្រោះនិងមិត្ដភក្ដិបានរត់ចូលផ្ទះប្រជាពលរដ្ឋឲ្យគេជួយនិងបានដកសោម៉ូតូរត់យកទៅតាមខ្លួន ភ្លាមនោះជនសង្ស័យបានយកកាំបិត ផ្គាក់កាំបិតតាំងតោកាប់មកលើម៉ូតូជនរងគ្រោះជាច្រើនកាំបិទបណ្តាលឲ្យខូចខាត រួចកាប់យកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះថែមទៀត បន្ទាប់ពីធ្វើ សកម្មភាពរួចក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូទៅខាងអ្នកលឿង បានមួយសន្ទុះក៏ជិះបកឡើងមកភ្នំពេញវិញ ។
ករណីទី ២ នៅមុនពេលកើតហេតុជនរងគ្រោះបានម៉ូតូ០១គ្រឿងម៉ាក scoopy ពណ៌សលាយបៃតង ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ កណ្តាល 1MA- 1210 ចេញពីធ្វើការរោងចក្រនៅខេត្តកំពង់ស្ពឺ សំដៅទៅផ្ទះនៅភូមិក្រាំងព្រៃផ្ដៅ ឃុំក្រាំងយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។ ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែជួបនឹងក្រុមជនសង្ស័យដដែល ជិះម៉ូតូទិសដៅពីភ្នំពេញទៅអ្នកលឿង ដល់គីឡូម៉ែត្រលេខ៤២-៤៣ ក្រុមជនសង្ស័យឃើញម៉ូតូរបស់ជនរងគ្រោះ បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយម៉ូតូជនរងគ្រោះរហូតមកដល់ចំណុចជិតរោងចក្រជីផ្កាយប្រាំស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ក្រុមជនសង្ស័យបានធ្វើសកម្មភាពយកដងឆ័ត្រវាយទៅលើជនរងគ្រោះចំនួន០២ដងឆ័ត្រចំស្មាខាងឆ្វេងចំនួន១ដងឆ័ត្រនិងចំក្បាល១ដងឆ័ត្រ ហើយក្រុមជនសង្ស័យខាងលើបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះចំនួន០២កាំបិតផ្គាក់ចំស្មាខាងឆ្វេងបណ្ដាលឲ្យរបួសដេរ០៣ថ្នេរ ពេលនោះជនសង្ស័យជិះម៉ូតូHonda C125 មួយគ្រឿងពណ៌ខ្មៅ ឆ្នាំ២០២៤ មិនចាំផ្លាកលេខ ជិះគ្នា០២នាក់មកកាក់ចំពីមុខម៉ូតូរបស់ជនរងគ្រោះ។
បន្ទាប់មកជនរងគ្រោះបានផ្ដួលម៉ូតូរត់ឲ្យអ្នកភូមិជួយស្របពេលនោះមានម៉ូតូនិច០១គ្រឿងពណ៌ក្រហម-ស ពាក់ផ្លាកលេខ កណ្តាល 1AU-3766 ជិះសំដៅមកបុកជនរងគ្រោះខាងលើត្រូវចំជើងខាងស្ដាំហើយក្រុមជនសង្ស័យខាងលើកបានលើយកម៉ូតូជនរងគ្រោះជិះឡើងមកភ្នំពេញបវិញ ។ លុះដល់ម៉ោង១៧:១០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍សំរោងធំ ។
ក្រោយពីទទួលបានពាក្យប្តឹងភ្លាមកម្លាំងប៉ុស្តិ៍សំរោងធំសហការជាមួយព្រហ្មទណ្ឌស្រុកចុះទៅដល់កន្លែងកើតហេតុឆែកកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ នឹងស្រាវ ជ្រាវរកមុខសញ្ញា ប៉ុន្តែមុខសញ្ញារត់គេចខ្លួន។ លុះដល់ថ្ងៃទី០៣ ខែវិច្ឆិកា ២០១៦ វេលាម៉ោង៣ទាបភ្លឺកម្លាំងនគរបាលខេត្ដសៀមរាមរាបបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ឈ្មោះឃុន វ៉ាឃីមភេទប្រុស, ឈ្មោះធួន សុផា ភេទប្រុស, ឈ្មោះគង់ តុលា ភេទប្រុស, ឈ្មោះសាម៉ន ប៊ុនណុច ភេទប្រុស ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ។
ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រគល់ទទួលជនសង្ស័យទាំង៤នាក់ ព្រមទាំងវត្ថុតាងពាក់ព័ន្ធជូនដល់អធិការដ្ឋានគរបាលស្រុកកៀនស្វាយ ដើម្បីបន្ដនីតិវិធី។ ក្រោយពីការសាកសួរជនសង្ស័យទាំង៤នាក់រួចមកកម្លាំងជំនាញបន្តនីតិវិធីតាមឃាត់ខ្លួនជនសង្ស័យនឹងអ្នកទទួលទិញម៉ូតូបាន៦នាក់បន្ថែមទៀត យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។
នៅចំពោះមុខនគរបាលបាលក្រុមជនសង្ស័យ នឹងអ្នកទទួលទិញម៉ូតូបានឆ្លើយសារភាពថា: ពួកខ្លួនរួមជាមួយបក្សពួកមានឈ្មោះដូចខាងលើ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដើរកាប់យកម៉ូតូរបស់ជនរងគ្រោះ នឹងទទួលទិញម៉ូតូពីជនសង្ស័យមែន មូលហេតុពួកខ្លួនជិះម៉ូតូដើរកាប់សាញ និងត្រូវការប្រាក់សម្រាប់ចាយ ។
ចំនែកជនសង្ស័យ១០នាក់ រត់គេចខ្លួនកម្លាំងជំនាញបន្តនីតិវិធីតាមរកឃាត់ខ្លួន កម្លាំងជំនាញសុំគោលការណ៍បន្តនីតិវិធីតាមចាប់ខ្លួនក្រុមជនសង្ស័យដែលរត់គេចខ្លួនបន្តទៀត៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច