ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់ដើម្បីស្វែងរកថវិកាជួយកុមារក្រីក្រ និងស្ត្រីនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីលើកស្ទួយស្ត្រី និងកុមារក្រីក្រនៅកម្ពុជា អង្គការស្ដ្រី និងកុមារ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសជាថ្មីថា នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លើកទី១១ ដើម្បីទេសចរណ៍នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តសៀមរាប ក្នុងគោលបំណង ស្វែងរកថវិកាសម្រាប់ជួយដល់ស្រ្តី និង កុមារ ខណៈដែលលើកទី១០ ឆ្នាំ២០១៥ មានអ្នកចូលរួមប្រមាណ៨០០នាក់ មកពី៣២ប្រទេស ។ នេះបើតាមការបញ្ជាក់ពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្នាក់ការNOCC ។

លោកមានប្រថា ការប្រណាំងកង់ដែលមិនគិតពីចំណាត់ថ្នាក់គឺជាព្រឹត្តិការណ៍ផ្ដល់ឱកាសឲ្យអ្នកជិះ កង់នានានៅជុំវិញពិភពលោកអាចចូលរួមដើម្បីជិះកង់តាមតំបន់ព្រៃ វាលស្រែ និងក្នុងតំបន់អង្គរដ៏អស្ចារ្យរបស់កម្ពុជា ដូច្នេះអ្នកជិះកង់ភាគច្រើនគឺជាទេសចរណ៍ ដូច្នេះព្រឹត្តិការណ៍ជិះកង់នេះ ក៏ជាឱកាសម្រាប់យើងផ្សព្វផ្សាយ ពីសក្តានុពលអង្គរ ស្វែងរកថវិកាជួយដល់ស្រ្តី និងកុមារងាយរងគ្រោះនៅកម្ពុជាផងដែរ។

លោកបានអះអាងថា ថវិកាដែលប្រមូលបានមួយចំនួនយកទៅជួយដល់កុមាររស់នៅជាមួយឱពុកម្ដាយក្នុងពន្ធធនាគារ និង យកទៅទិញកង់ចំនួន១០០គ្រឿង ជូនសិស្សក្រីក្រចំនួន១០០នាក់ ក្នុងខេត្តសៀមរាប និង ខេត្តតាកែវ ។ លោករំពឹងថា កាលពីលើក ទី១០ ឆ្នាំ២០១៥ មានអ្នកចូលរួមប្រកួតចំនួន៨០០នាក់មកពី៣២ប្រទេស ។

លោកស្រីហង្ស ពិផល ប្រធានអង្គការមនុស្សធម៌ដើម្បីកុមារ និង ស្រ្តីសម្រាប់ជនជាតិកម្ពុជាបានឲ្យដឹងថា ការចុះឈ្មោះចូល រួមប្រកួតមាន១៥ដុល្លារ ថែមជូនអាវយឺតធម្មតា១ តែបើ២៥ដុល្លារថែមជូនអាវជិះកង់ឲ្យមួយទៀត ។ សម្រាប់ជនបរទេស ៨៥ ដុល្លារដោយថែមជូនអាវយឺតធម្មតា១ និង អាវប្រណាំងកង់ ១ ។ ចំពោះកុមារកំព្រា រស់នៅតាមមជ្ឈមណ្ឌលនានា គឺចុះឈ្មោះមិនគិតលុយហើយឲ្យខ្ចីកង់ដើម្បីជិះទៀតផង ។ លោកស្រីបញ្ជាក់ថា មកទល់ពេលនេះ យើងទទួលបានការចុះឈ្មោះចូលរួមប្រកួតចំនួន៣០០នាក់ហើយ តាមការរំពឹងទុក មុនដល់ថ្ងៃប្រកួត នឹងមានអ្នកចូលរួមកើនឡើងមិនតិចជាង៨០០ នាក់ ទៅ៩០០នាក់ ឡើយ។

លោកវ៉ាត់ ចំរើនបានបញ្ជាក់ថា ការជិះកង់នេះ មិនកំណត់ប្រភេទកង់ទេ ប៉ុន្តែអ្នកចូលរួមជិះត្រូវតែមាន ស្មារតីជាកីឡាមានសុជីវធម៌ និង សីលធម៌ខ្ពស់ក្នុងការប្រណាំងកង់ ព្រោះការជិះកង់មានហានិភ័យខ្ពស់ណាស់ ដូច្នេះទាមទាលក្ខខណ្ឌច្បាស់លាស់ ដើម្បីធានានូវសុវត្ថិភាពជូនក្នុងពេលប្រកួត ៕ សារីម

%e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%9c%e1%9f%89%e1%9e%b6%e1%9e%8f%e1%9f%8b-%e1%9e%85%e1%9f%86%e1%9e%9a%e1%9e%be%e1%9e%93%e1%9f%a0%e1%9f%a3 %e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%b7%e1%9f%87%e1%9e%80%e1%9e%84%e1%9f%8b-%e1%9f%a0%e1%9f%a2 %e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%b7%e1%9f%87%e1%9e%80%e1%9e%84%e1%9f%8b-%e1%9f%a2


ចែករំលែក៖