ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ក្នុងឱកាសដែល ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
វត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសបារាំង រួមជាមួយថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមទស្សនាកម្សាន្តក្នុងភូមិហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្រូវឱ្យមានការរឹតបន្តឹងសន្តិសុខជាអតិបរមា។ ក្នុងនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការធានាបាននូវសុវត្ថិភាពពេញលេញ និងបរិយាកាសប្រកបដោយសណ្តាប់ធ្នាប់ល្អប្រសើរ សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច