ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក ទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លេខ៣០៣ និង៦២១ និងលោកប្រធានច្រកទ្វារទ្វេភាគីទាំង៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ/សង្កាត់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច