ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញា ០៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកអង្គស្នូលបានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកានេះថា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង១៦និង៥០នាទី​ ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងសមត្ថកិច្ចក្បត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ 

នគរបាលប្រាប់ថា ជនសង្ស័យចំនួន០៤នាក់ ប្រុស  ឃាត់ខ្លួន (មានសារធាតុញៀនក្នុងទឹកនោម(+)

១-ឈ្មោះ ធៀង លីម៉េង ភេទប្រុស​  អាយុ២៨ឆ្នាំ ជនជាតិខ្មែរ​ មុខរបរកម្មកររោងចក្រ​ រស់នៅភូមិ​ត្រពាំងក្រសាំង ឃុំបែកចាន  ស្រុកអង្គស្នួល ខេត្តកណ្តាល  (រក្សាទុក និងប្រើប្រាស់ច្រេីនលេីកប្រហែល២ឆ្នាំ)​ ។ 

២-ឈ្មោះ តុប សេត ភេទប្រុស​  អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិ​ត្រពាំងក្រសាំង ឃុំបែកចាន  ស្រុកអង្គស្នួល ខេត្តកណ្តាល  ( ប្រើប្រាស់ច្រេីនលេីកប្រហែល៥ឆ្នាំ)​ ។ 

៣-ឈ្មោះ​ យ៉ុង សីហា​ ភេទប្រុស​ អាយុ​៣២ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាងចាក់សាក់​ រស់នៅភូមិ​ត្រពាំងក្រសាំង ឃុំបែកចាន  ស្រុកអង្គស្នួល ខេត្តកណ្តាល  ( ប្រើប្រាស់ច្រេីនលេីកប្រហែល១ឆ្នាំ)​ ។ 

​៤-ឈ្មោះ​ សារ៉ុម សុវណ្ណបញ្ញា​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មកររោងចក្រ រស់នៅភូមិ​ត្រពាំងក្រសាំង ឃុំបែកចាន  ស្រុកអង្គស្នួល ខេត្តកណ្តាល  ( ប្រើប្រាស់ច្រេីនលេីកប្រហែល២ឆ្នាំ)​ ។ 

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង÷

-ម្សៅក្រាមសថ្លា​សង្ស័យ​ថា​ជា​សារធាតុញៀន​(ម៉ាទឹកកក)​០២កញ្ចប់តូច​ ទម្ងន់០,៤២ក្រាម

-ទូរសព្ទ​០២គ្រឿង​ (១-ម៉ាកiphoneX ,២-ម៉ាកTecno spark)

-ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ 

នៅមុនពេលកេីតហេតុ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចានបានចេញល្បាតនៅក្នុងភូមិសាស្ត្រ​ លុះដល់ចំណុចតាបបុកប៊ីយ៉ា ស្ថិតនៅភូមិត្រពាំងក្រសាំង​ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឃេីញជនសង្ស័យ០៤នាក់កំពុងលេងបុកប៊ីយ៉ា។ ដោយមានការសង្ស័យ​ កម្លាំងសមត្ថកិច្ច​បានសុំត្រួតពិនិត្យឆែកឆេររកឃេីញម្សៅក្រាមសថ្លា​សង្ស័យ​ថា​ជា​សារធាតុញៀន​(ម៉ាទឹកកក)​០២កញ្ចប់​តូច​ នៅលេីឈ្មោះ​ ធៀង លីម៉េង បានបោះចោលទៅលើដី បន្ទាប់មកទេីបសមត្ថកិច្ចនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ ដេីម្បីសួរនាំបន្តនីតិវិធី។ 

ចំពោះមុខសមត្ថកិច្ចជនសង្ស័យ​ឈ្មោះ​ ធៀង លីម៉េង បានឆ្លេីយសារភាពថា​ គ្រឿង​ញៀន០២កញ្ចប់តូច​នៅចំពោះ​មុខនេះ​ ជារបស់ខ្លួន​ទិញពីមុខសញ្ញាមិនស្គាល់នៅម្តុំបែកចាន ក្នុងតម្លៃ៣០.០០០រៀល (បីម៉ឺនរៀល) ដេីម្បីយកទៅប្រេីប្រាស់ជាមួយគ្នា​ទាំងបួននាក់។ 

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖