ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញា ០៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនចាត់ការតាមច្បាប់ពាក់ព័ន្ធករណីប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)។

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៤ និង ៥០ នាទី រសៀល ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៦ ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនសង្ស័យចំនួន០៤នាក់

ទី ១-ឈ្មោះ ធៀង លីម៉េង ភេទប្រុស   អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ត្រពាំងក្រសាំង ឃុំបែកចាន  ស្រុកអង្គស្នួល ខេត្តកណ្តាល  (រក្សាទុក និងប្រើប្រាស់ច្រេីនលេីកប្រហែល២ឆ្នាំ) ។

២-ឈ្មោះ តុប សេត ភេទប្រុស   អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្រពាំងក្រសាំង ឃុំបែកចាន  ស្រុកអង្គស្នួល ខេត្តកណ្តាល  ( ប្រើប្រាស់ច្រេីនលេីកប្រហែល៥ឆ្នាំ) ។

៣-ឈ្មោះ យ៉ុង សីហា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងចាក់សាក់ រស់នៅភូមិ ត្រពាំងក្រសាំង ឃុំបែកចាន  ស្រុកអង្គស្នួល ខេត្តកណ្តាល  ( ប្រើប្រាស់ច្រេីនលេីកប្រហែល១ឆ្នាំ) ។
៤-ឈ្មោះ សារ៉ុម សុវណ្ណបញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ត្រពាំងក្រសាំង ឃុំបែកចាន  ស្រុកអង្គស្នួល ខេត្តកណ្តាល  ( ប្រើប្រាស់ច្រេីនលេីកប្រហែល២ឆ្នាំ) ។

វត្ថុតាងដកហូត ម្សៅក្រាមសថ្លា សង្ស័យ ថា ជា សារធាតុញៀន (ម៉ាទឹកកក) ០២កញ្ចប់តូច ទម្ងន់០,៤២ក្រាម

-ទូរសព្ទ ០២គ្រឿង (១-ម៉ាកiphoneX ,២-ម៉ាកTecno spark)

ឧបករណ៍ ប្រើប្រាស់ គ្រឿងញៀន មួយ ចំនួន ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចានបានចេញល្បាតនៅក្នុងភូមិសាស្ត្រ លុះដល់ចំណុចតាបបុកប៊ីយ៉ា ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឃេីញជនសង្ស័យ០៤នាក់កំពុងលេងបុកប៊ីយ៉ា។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច បានធ្វេីការសុំត្រួតពិនិត្យឆែកឆេររកឃេីញម្សៅក្រាមសថ្លា សង្ស័យ ថា ជា សារធាតុញៀន (ម៉ាទឹកកក) ០២កញ្ចប់ តូច នៅលេីឈ្មោះ ធៀង លីម៉េង  បានបោះចោលទៅលើដី បន្ទាប់មកទេីបសមត្ថកិច្ចនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដេីម្បីសួរនាំបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ធៀង លីម៉េង បានឆ្លេីយសារភាពថា គ្រឿង ញៀន០២កញ្ចប់តូច នៅចំពោះ មុខនេះ ជារបស់ខ្លួន ទិញពីមុខសញ្ញាមិនស្គាល់នៅម្តុំបែកចាន  ក្នុងតម្លៃ៣០.០០០រៀល (បីម៉ឺនរៀល) ដេីម្បីយកទៅប្រេីប្រាស់ជាមួយគ្នា ទាំងបួននាក់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖