ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកសឺដេសមួយគ្រឿងបើកក្នុងល្បឿនលឿនបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដាច់ប៉ើងជិត ៤០ ម៉ែត្រ សង្ស័យអ្នកបើកបរស្រវឹងស្រា។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៤ ភ្លឺឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ១០០៨ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាកសឺដេសពាក់ស្លាកលេខភ្នំពេញ2AT-9886បើកបរតាមបណ្តោយផ្លូវខាងលើក្នុងល្បឿនលឿន ខណៈ:មកដល់ផ្លូវកោងអ្នកបើកបរបួងចង្កូតមិនទាន់ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដាច់ប៉ើងជិត ៤០ ម៉ែត្រ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថាក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ បម្សល់ទុកតែរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច