ខេត្តកណ្ដាល៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ២០៖៥០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង។
ជនសង្ស័យឈ្មោះ ឡេង គឹមលាង ហៅ ទិត អាយុ៣៧ឆ្នាំ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយសមត្ថកិច្ចដកហូតបានមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ ទម្ងន់ ០,២៧ក្រាម។ លទ្ធផលតេស្តទឹកនោមបង្ហាញវិជ្ជមានសារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច