ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា បើគ្មានការ តស៊ូទាមទារឯករាជ្យពីព្រះបិតា អតីតព្រះ មហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ ពីអាណានិគមបារាំងបានទេកម្ពុជានឹងគ្មាន ឯករាជ្យឡើយ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបបនេះក្នុងឱកាសនៃខួបទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០១៦) ដែលបាន ប្រារព្ធឡើងនៅវិមានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំ ព្រះករុណាខ្ញុំ សូមអបអរសាទរខួបទី៦៣នៃ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០១៦) ដែលបានប្រារព្ធធ្វើនៅ វិមានឯករាជ្យមុននេះបន្តិច។ បើគ្មានការ តស៊ូទាមទារឯករាជ្យពីព្រះបិតាអតីតព្រះ មហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ ពីអាណានិគមបារាំងបានទេកម្ពុជានឹង គ្មានឯករាជ្យឡើយ ។ ប្រជារាស្រ្តទូទាំង ប្រទេសសូមចងចាំនិងដឹងគុណជានិច្ចនូវ ព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្រ្តដែលព្រះមហាក្សត្រកម្ពុជាបានលះបង់ដើម្បី ប្រទេសជាតិយើងទាំងមូល។ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេននិងជូនពរដល់ព្រះសង្ឃ និង បងប្អូនជនរួមជាតិទូទាំងប្រទេសទទួលនូវពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ និង ពលៈក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏វិសេសវិសាលនេះ» ។
សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែវិច្ឆិកា ជា ខួប៦៣ឆ្នាំហើយ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦) ដែលប្រជាជាតិកម្ពុជាទាំង មូលរំដោះខ្លួនបានទាំងស្រុងចេញពីអាណា និគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដឹក នាំដោយព្រះមហាវីរក្សត្រខ្មែរព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ៕ ហេង សូរិយា