ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវឧកញ៉ាម៉ុង រិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ ដោយមើលឃើញអំពីភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងដោយ សារតែក្រុមអាជីវករ ក៏ដូចជាម្ចាស់ហាងមួយ ចំនួនរំលោភយកចិញ្ចើមផ្លូវសាធារណៈ ដាក់តាំងរបស់របរ លក់ដូរ ឬ ដាំស្លាកយីហោញ៉េរញ៉ៃនាំឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះនៅពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវឧកញ ៉ា ម៉ុង រិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មីនៃខណ្ឌសែនសុខ អាជ្ញាធរខណ្ឌសែនសុខដឹកនាំដោយ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ បាន ដឹកនាំកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់ ចាប់ពី ចំណុចស្តុបផ្លូវភ្នំពេញហាណូយរហូតដល់ផ្សារដើមអំពិលខណៈ ដែលក្រុមអាជីវករ ដាក់អីវ៉ាន់លក់ដូរ រំលោភចិញ្ចើមផ្លូវសាធារណៈដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

លោក សាំង សុភៈវិចិត្របានប្រាប់ឲ្យ ដឹងថាការដែលលោកដឹកនាំមន្ត្រីសាលា ខណ្ឌនិងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌសែនសុខចុះមករុះរើ កាត់ស្លាកយីហោ និងប៉ាណូផ្សេងៗដែលដាំរំលោភចិញ្ចើមផ្លូវសាធារណៈនេះគឺដោយយោងទៅតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌសែនសុខស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋាន និងបានណែនាំបងប្អូនអាជីវករជាច្រើនលើកច្រើនសារួចមកហើយប៉ុន្តែការណែនាំនេះមិនត្រូវបានបងប្អូនអាជីវករអនុវត្តតាមនោះទេទើប រូបលោកទទួលបានបញ្ជាពីលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បែបនេះ ។

ជាមួយគ្នានេះក្រុមការងាររបស់លោកក៏បានបាញ់ថ្នាំធ្វើជាគំនូសសញ្ញា កំណត់ការលក់ដូរដើម្បីកំណត់កន្លែងតាំងទំនិញលក់ដូរជូនបងប្អូនអាជីវករផងដែរដើម្បីចៀសវាងការតាំងលក់ទំនិញរំលោភបំពាននៅលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត។

នាឳកាសនោះលោក សាំង សុភៈវិចិត្រ ក៏បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ដោយលើកឡើងថា ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាពតាមចិញ្ចើមផ្លូវសាធារណៈឲ្យបានល្អប្រសើរឡើងវិញ សាលាខណ្ឌសែនសុខ សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់មេត្តាចូលរួមអនុវត្តដូចខាងក្រោម ៖

ទី១ ហាមដាច់ខាតយកចិញ្ចើមផ្លូវ សាធារណៈធ្វើជាទីតាំងប្រកបអាជីវកម្ម គ្រប់ប្រភេទ និងលើកស្លាកយីហោ។

ទី២ ត្រូវបញ្ឈប់រាល់ការធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈដោយរុះរើតូប លក់ ដូរ និងសម្ភារៈគ្រប់ប្រភេទចេញពី ចិញ្ចើមផ្លូវសាធារណៈ ជាពិសេសត្រូវដកនិងកាត់ចេញនូវស្លាកយីហោដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។

ទី៣ ក្នុងករណីមិនអនុវត្តតាមការណែនាំសាលាខណ្ឌសែនសុខនឹងចាត់វិធានការ រដ្ឋបាលចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិ សម្ភារៈនិងផលប្រយោជន៍របស់បងប្អូនឡើយ៕ តុង សីហា

sd-4 sd-3


ចែករំលែក៖