ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាដើរមកពីជុះនោម ម៉ូតូបុកសន្លប់ស្មានថា ធ្លាក់ពីលើអគារសំណង់

ចែករំលែក៖

ភ្នំពេញ៖កម្មករសំណង់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំង ពេលដើរចេញពីជុះនោមក៏ត្រូវម៉ូតូបុករងរបួសធ្ងន់ហើយពេលនោះ ប្រជាពលរដ្ឋ ស្មានថាគាត់គ្រោះថ្នាក់ដោយលោតពីលើផ្ទះក៏នាំគ្នាហៅរថយន្តសាមុយយកទៅដឹកសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះល្វែងកំពុងសាងសង់ ក្នុង ភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះឈ្មោះ រើន ង៉ែត ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិកើតហេតុខាងលើនិងមានស្រុកកំណើតនៅ ខេត្ត តាកែវ។
តាមប្រភពពត៌មានពី អ្នកនៅសម្រាកជាមួយជនរងគ្រោះបានឲ្យដឹងថាជារៀងរាល់ថ្ងៃអ្នកដែលនៅសម្រាកធ្វើការសំណង់ជាមួយមានគ្នាប្រមាណ៦នាក់ តែដោយថ្ងៃបញ្ចប់ពិធីបុណ្យអុំទូកពួកគេខ្លះបាននាំគ្នាទៅដើរលេងអស់ទៅនៅសល់តែតែ៣នាក់ដេកចាំរោងហើយបាននាំគ្នាទិញស្រាថ្នាំមកផឹកអស់ជាង២លីត្រ ។
ប្រភពពត៌មានដដែលបានបន្តទៀតថា ក្រោយពេលផឹកស៊ីស្រវឹងជនរងគ្រោះ បានដើរចេញមកក្រៅតែម្នាក់ឯងដើម្បីទៅជុះនោមហើយស្រាប់តែមាន ម៉ូតូមួយគ្រឿងមិនចាំម៉ាក បានបើកមកដល់ចាប់ហ្រ្វាំងមិនទាន់ក៏បុកជនរងគ្រោះពេញទំហឹងបណ្តាលឲ្យជនរគ្រោះរងរបួសបាក់ជើងផ្នែកខាងស្តាំនិងរងរបួសដាច់មុខមាត់តែម្តង ។តែបើតាមប្រភពព័ត៌មានពីអ្នកធ្វើដំណើតាមផ្លូវវិញបានរាយការណ៍ប្រាប់ សមត្ថកិច្ចថាមានមនុស្សលោតពីលើការដ្ឋានសំណង់ដោយដេកសន្លប់នៅតាមផ្លូវបេតុងតែម្នាក់ឯង តែការពិតក្រោយពេលសាកសួរពីអ្នកស្នាក់នៅជាមួយជនរងគ្រោះទើបដឹងថាជនរងគ្រោះត្រូវម៉ូតូជិះបុកទេ ។

បន្ទាប់មកសមត្ថកិច្ចបានទាក់ទងហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុងមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈភ្លាមៗ  ៕ ប្រាថ្នា

ae3


ចែករំលែក៖