ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឆាំងនៅកូរ៉េខាងត្បូងបង្ហាញការខឹងសម្បាយ៉ាងខ្លាំងក្រោយប្រធានាធិបតីពន្យារពេលឆ្លើយបំភ្លឺ

ចែករំលែក៖

បណ្តាអ្នកនយោបាយមកពីគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូងបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ហើយបានរិះគន់ប្រធា នាធិបតីលោកស្រី ផាក គឿនហេ ដែល បានស្នើដល់ព្រះរាជអាជ្ញាពន្យារពេលឆ្លើយ បំភ្លឺពាក់ព័ន្ធនឹងរឿងអាស្រូវនាពេលកន្លងមក។

មិនត្រឹមតែក្រុមប្រឆាំងនោះឡើយសូម្បី តែប្រព័ន្ធផ្សព្វផ្សាយនានានៅកូរ៉េខត្បូងក៏បានថ្កោលទោសផងដែរ នូវការសម្រេច ពន្យារពេលរបស់លោកស្រីប្រធានាធិបតីនេះ។ ក្នុងពេលជាមួយគ្នានោះមេធាវីរបស់ Yoo Yeong Ha ដំណាងផ្លូវច្បាប់របស់ប្រធានាធិបតីបានឲ្យដឹងថា លោកត្រូវការពេលវេលាបន្ថែមដើម្បីត្រួតពិនិត្យឡើងវិញរាល់ការចោទប្រកាន់ប្រឆាំងលោកស្រី។ មេធាវីបានបដិសេធឆ្លើយបំភ្លឺនៅថ្ងៃទី១៦ ខែ វិច្ឆិកានេះ។

អ្នកនាំពាក្យគណបក្សប្រឆាំងកូរ៉េខាងត្បូងបានឲ្យដឹងថា បច្ចុប្បន្នប្រធានាធិបតីគឺជាចំណុចបណ្តាលឲ្យមានរឿងអាស្រូវកើត ឡើង ដូច្នេះមិនត្រូវពន្យារពេលក្នុងការសួរចម្លើយនោះឡើយ។ ចំណែកគណបក្ស ប្រឆាំងទីពីរវិញបានបញ្ជាក់ថា ការដែល លោកស្រី ផាក គឿនហេ មិនព្រមចុះចេញពីតំណែងគឺបានធ្វើឲ្យរដ្ឋាភិបាលត្រូវជាប់គាំង។

ក្នុងពេលជាមួយគ្នានោះសារព័ត៌មាន Ilbo បានផ្សាយពេញមួយទំព័ររបស់ខ្លួន នូវអត្ថបទប្រឆាំងនឹងលោកស្រី ផាក គឿន ហេ។ ចំណែកសារព័ត៌មាន Hankyoreh បានចោទប្រកាន់ប្រធានាធិបតីថា បាន ពន្យារពេលវេលាក្នុងការឆ្លើយបំភ្លឺ។

បច្ចុប្បន្នលោកស្រីប្រធានាធិបតីកំពុងប្រឈមមុខនឹងរឿងអាស្រូវនយោបាយពាក់ ព័ន្ធនឹងមិត្តជាង៤០ឆ្នាំរបស់ខ្លួនគឺលោកស្រី Choi Soon Sil ។

នៅពេលនេះព្រះរាជអាជ្ញាប្រកាសថា នឹងត្រូវការសួរចម្លើយលោកស្រីប្រធានា ធិបតីនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ សារតែពេលវេលាឃុំខ្លួនលោកស្រី Choi Soon Sil បណ្តោះអាសន្ន និងត្រូវផុតកំណត់ នៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ។ ប៉ុន្តែសំណើ សួរចម្លើយនៅថ្ងៃទី១៧ ខែវិច្ឆិកា មិនទាន់ត្រូវបានឆ្លើយតបពីលោកស្រីប្រធានាធិបតី នៅឡើយ។

នៅពេលនេះដែរបាតុកម្មប្រឆាំងលោកស្រីប្រធានាធិបតីកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយបាតុករបានទាមទាឲ្យលោកស្រីចុះចេញពីតំណែង ។

សូមបញ្ជាក់ថា លោកស្រី Choi Soon Sil ដែលគេស្គាល់ថា ជាមិត្តស្និតស្នាល និង ជាមនុស្សចេះមន្តអាគមប្រើស្នេហ៍ទៅលើលោកស្រី ផាក គឿនហេ នោះបានបង្កើតមូលនិធិមនុស្សធម៌មួយដើម្បីលើកកម្ពស់ វិស័យកីឡា និងវប្បធម៌។ តែតាមការស្រាវជ្រាវរបស់ក្រុមអ្នកសារព័ត៌មានកូរ៉េខាងត្បូង បានបង្ហាញថា គឺគ្រាន់តែជាមូលនិធិក្លែងក្លាយដើម្បីប្រមូលប្រាក់ដាក់ហោប៉ៅជា ប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ យ៉ាង ណាមិញកូនស្រីរបស់លោកស្រី Choi Soon Sil ផ្ទាល់ត្រូវបានបញ្ជូនទៅហ្វឹកហាត់ កីឡាលោតសេះនៅប្រទេសអាល្លឺម៉ង់ដោយ យកប្រាក់ប្រមាណជា២,៨លានអឺរ៉ូពីក្រុមហ៊ុន Samsung ទៅចំណាយ។

យោងតាមការផ្សាយរបស់សារព័ត៌មាន កូរ៉េខាងត្បូងជាច្រើនបានឲ្យដឹងថា មូលនិធិ ក្លែងក្លាយរបស់លោកស្រី Choi Soon Sil បានដើរប្រមូលប្រាក់ពីក្រុមហ៊ុននានាបានចំនួន៦៥លានអឺរ៉ូដោយប្រើឈ្មោះជាមនុស្ស ជំនិតរបស់លោកស្រីប្រធានាធិបតី។ យ៉ាង ណាមិញលោកស្រី ផាក គឿនហេ បានជួប ជាមួយប្រធានក្រុមហ៊ុនកូរ៉េធំៗកាលពីខែកក្កដាកន្លងទៅដែលគេសង្ស័យថា ពេល នោះលោកស្រី ផាក គឿនហេ បានជំរុញ ឲ្យក្រុមហ៊ុនទាំងនោះបង់ប្រាក់វិភាគទានទៅឲ្យមូលនិធិរបស់លោកស្រី ឆយ ស៊ុន ស៊ីល៕ ម៉ែវ សាធី

aew


ចែករំលែក៖