ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-វៀតណាមឯកភាពស្នើសុំឲ្យបារាំងជួយធ្វើផែនទីផ្ទេរពីខ្នាត១លើ១០០ពាន់មក១លើ៥០ពាន់វិញ

ចែករំលែក៖

ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំ ទ្វេភាគីជាមួយលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅ សណ្ឋាគារ Apsara Palace ខេត្តសៀមរាប។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចប្រជុំរវាង កម្ពុជា-ឡាវ-វៀតណាមលើកទី៩ស្តីពីតំបន់ ត្រីកោណអភិវឌ្ឍន៍។ លោកនាយករដ្ឋ មន្ត្រីវៀតណាមក៏បានស្នើសុំអញ្ជើញសម្តេច តេជោទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលខាងមុខផងដែរ។ សម្តេចតេជោបានឯកភាពក្នុងការទៅបំពេញ ទស្សនកិច្ចផ្លូវការនៅវៀតណាមនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ។

ពាក់ព័ន្ធនឹងកិច្ចការព្រំដែននាយករដ្ឋ មន្ត្រីប្រទេសទាំង២បានឯកភាពគ្នាក្នុងការធ្វើលិខិតរួមគ្នាស្នើទៅកាន់ប្រទេសបារាំងដើម្បីស្នើសុំឲ្យអ្នកឯកទេសបារាំងមកជួយធ្វើផែនទី គឺផ្ទេរពីផែនទីពីខ្នាត១លើ១០០ ពាន់មក១លើ៥០ពាន់វិញ។ សម្តេចតេជោ បានចាត់តាំងលោក ឡុង វីសាលោ រដ្ឋលេខា ធិការក្រសួងការបរទេសធ្វើសេចក្តីព្រាង ឯកសារជាមួយភាគីវៀតណាមដើម្បីរៀបចំ លិខិតស្នាមផ្លូវការ។ ក្នុងជំនួបនេះផងដែរប្រមុខដឹកនាំប្រទេសទាំង២ក៏បានពិភាក្សាលើការរំឭកខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយនេះស្រប ពេលនៃការបើកសម្ពោធស្ពានជ្រៃធំ នៅ ខេត្តកណ្តាល ។

ប្រមុខដឹកនាំប្រទេសទាំង២ក៏បានឯកភាពគ្នាផងដែរក្នុងការជួយសម្រួលដល់ ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន ប្រទេសទាំង២ឲ្យមានស្ថានភាព និងជីវភាព រស់នៅកាន់តែល្អប្រសើរ។ តាមរយៈជំនួបពិភាក្សានេះគឺនឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា -វៀតណាមកាន់តែល្អប្រសើរឡើងរួមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគដែលនាំមកនូវផលប្រយោជន៍ជាច្រើន ដល់ប្រទេសទាំង២ ៕ ហេង សូរិយា

%e1%9e%b6%e1%9f%81%e1%9e%b9%e1%9f%81


ចែករំលែក៖