ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញចូលរួម ក្នុងពិធីបុណ្យសព ឧបសិកា មាសកេត សមភ័ក្រ ញឹក ជូឡុង នៅគេហដ្ឋានរបស់លោក សម រង្ស៊ី

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសព ឧបសិកា មាសកេត សមភ័ក្រ ញឹក ជូឡុង នៅគេហដ្ឋានរបស់លោក សម រង្ស៊ី ដែលស្ថិតនៅក្រោយទីស្នាក់ការ កណ្តាលគណបក្សសង្រ្គោះជាតិ ។

បើតាមរូបថតដែល គេបង្ហោះលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហាញឲ្យឃើញថា លោក ហ៊ុន ម៉ានី បានជួប កឹម សុខា ផងដែរ ប៉ុន្តែមិនដឹងថា ពិភាក្សាអំពីបញ្ហាអ្វីនោះទេ ។

ការចូលរួម របស់លោក ហ៊ុន ម៉ានី បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ញើសារលិខិតចូលរួម រំលែកទុក្ខដល់ក្រុមគ្រួសារលោក សម រង្ស៊ី និងលោកស្រី ជូឡុង សូម៉ូរ៉ា ៕

4 1 2 3


ចែករំលែក៖