ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញផ្នែក សង្កាត់រដ្ឋបាលជលផលបង្រ្កាបបទល្មើសនេសាទឈ្នក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញផ្នែក សង្កាត់រដ្ឋបាលជលផលសហការជាមួយកងកម្លាំងប្រដាប់អាវុធ ចុះបង្រ្កាបបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ប្រភេទរួមផ្សំ(ឈ្នក់) នៅបឹងទន្លេសាស្ថិតក្នុងស្រុកក្រគរ។

ប្រតិបត្តិការណ៍នេះអនុវត្តន៍ឡើងកាលពីថ្ងៃទី២២និង២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ត្រង់ចំណុចមុខមាត់ពាមកំពុងលួង ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកំលាំងចុះអនុវត្តន៍ការបង្រ្កាបខាងលើបានឲ្យដឹងថា លទ្ធផលដែលកំលាំងធ្វើការបង្រ្កាបរយៈពេលពីថ្ងៃនេះរួមមាន អាគុយចំនួន ០៦ធុង អំពូលភ្លើងចំនួន ០៣អំពូល ដុំភ្លើង(អាំងទ័រ)ចំនួន ០៦គ្រឿង ខ្សែភ្លើងប្រវែងចំនួន ៩០ម៉ែត្រ ខ្សែរួមផ្សំប្រវែងចំនួន ៩០ម៉ែត្រ និងបង្គោលឈើចំនួន ៧២ដើម ស្មើរនិងចំនួន ៣៥កន្លែង។

ប្រភពព័ត៌មានខាងលើនេះបន្តថា ការបង្រ្កាបបទល្មើសរួមផ្សំដោយភ្លើងអំពូលឬបោះនុយ(ឈ្នក់)នេះ កំលាំងធ្វើការង្រ្កាបបែបឆ្មក់ពុំដូច្នេះទេមានផលលំបាកច្រើន ព្រោះបទល្មើសរួមផ្សំឈ្នក់នេះនៅពេលថ្ងៃយើងមើលឃើញតែបង្គើលឈើប៉ុណ្ណោះ ហើយបើពួកគេអង្គុយបោះគ្រាន់តែសមត្តកិច្ចបញ្ឆេះកាណូតជនប្រព្រិត្តគេចខ្លួនបាត់អស់ ចំណែកនៅពេលយប់ពួកគេចាប់អំពូលភ្លើង ប៉ុន្តែបើសមត្តកិច្ចចូលបង្រ្កាបដោយរូសរើឬកាប់បំផ្លាញបានត្រឹមតែអំពូលឬអាគុយ ៣ទៅ៤ កន្លែង គឺពួកគេពន្លត់ភ្លើងបាត់អស់រកមិនឃើញឡើយ ដោយឡែកសាច់ឈ្នក់ពួកគេដាក់សម្រាប់ចាប់ត្រីមាននូវនឹងកន្លែងតិចទួចស្ទើរគ្មាន ព្រោះភាគច្រើនគេល័ក្ខសាច់ទុកផ្សេងដល់ពេលចាប់ត្រីទើបយកសាច់នោះមកអូសយកត្រី ដូច្នេះហើយទើបកំលាំងព្យាយាមលួចលបឆ្មក់បង្រ្កាបបែបនេះ។

ប្រភពដដែលបន្តទៀត លទ្ធផលជាវត្ថុតាងដែលកម្លាំងបង្រ្កាបបានខាងលើ មួយផ្នែកបានបំផ្លាញចោលនៅនឹងកន្លែងបង្រ្កាប និងមួយផ្នែកទៀតបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលជផលកំពង់លួង ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវិធីជាបន្ត៕ ប៉ឹម ពិន

7 1 2 3 4 5 6


ចែករំលែក៖