ខេត្តកណ្តាល: នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រួលខេត្តកណ្តាលសហការជាមួយ អាជ្ញាធរស្រុកកៀនស្វាយ និងនគរបាលប៉ុស្តិ៍គគីរបានចុះត្រួត ពិនិត្យចំណីអាហា-ម្ហូបអាហានៅផ្សារគគីរស្រុកកៀនស្វាយ ។
លោកហ៊ិន-ង៉ែតអនុប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលដែលដឹកនាំកម្លាំងចុះត្រួតពិនិត្យម្ហូបអាហា បានឲ្យដឹងថា ដោយមានការណែនាំ លោកពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាកាំកុងត្រួល នៃក្រសួងក្រសួងពាណិជ្ចកម្ម សមត្ថកិច្ចកាំកុងត្រូលខេត្តកណ្តាលចុះត្រួតពិនិត្យម្ហូបអាហារ និងចំណីអាហារនៅតាមផ្សារនានាទូទាំងខេត្តកណ្តាលសំដៅទប់ស្កាត់មិនអោយមានការដាក់តាំងលក់ម្ហូបអាហារណាដែលមានដាក់សារធាតុគីមី ម្ហូបអាហារខូចគុណភាព និងហួសកាលបរិច្ឆេត ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ។
នៅក្នុងពេលមកធ្វើការត្រួតពិនិត្យពំុរកឃើញចំណីអាហាឬម្ហូបអាហាណាដែលធ្វើឲ្យប៉ះពាលដល់សុខភាពបងប្អូនប្រជាពលរដ្ឋទេ។
ជាមួយគ្នានេះដែរក្រុមការងារអនុសាខាកាំកុងត្រូលខេត្ត ក៍បាន ការផ្តាំផ្ញើរដល់បងប្អនក្រុមអាជីវករនៅផ្សារគគីរមិនត្រូវដាក់លក់ចំណីអាហាណាដែលខូតគុណភាព ម្ហូបអាហារដាក់សារធាតុគីមី ឬហួសសុពលភាពនោះឡើយព្រោះធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងបានណែនាំដល់ក្រុមអាជីវករដែលលក់ប្រហិតត្រូវឲ្យក្រុមហ៊ុនដាក់ស្លាកសញ្ញាសំគាល់និងមិនត្រូវយកគ្រឿងកំប៉ុងកំពិតយកមកដាក់តាំងកល់ជាដាច់ខាត ។
ដើម្បីអោយអាជីវករបានយកដឹងកាន់តែច្បាប់ពីផលប៉ះពាល់មកលើសុខភាពអ្នកប្រើប្រាស់ មន្ត្រីកាំកុងត្រួលបានចែកស្មីកឃើដល់ក្រុមអាជីវករនិងបានបិតស្ទីកឃើ តាមតូបនិមួយៗផងដែរ ៕ សណ្តោស