ភ្នំពេញ ៖ បុរសជាអ្នកម៉ៅការសំណង់ម្នាក់ បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ បន្ទាប់ពីដឹកសម្ភារះសំណង់អស់ជាច្រើន ខណៈដែលស្តុកត្រៀមធ្វើការសំណង់ផ្ទះល្វែងថ្មីឲ្យគេ ហើយរវល់តែទៅធ្វើកន្លែងផ្សេងត្រូវបានជនសង្ស័យ លួចកាត់សោចូលប្រមូលសម្ភារៈអស់ សរុបជាទឹប្រាក់អស់ជាង៤ពាប់ដុល្លា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅសំណង់ផ្ទះល្វែងថ្មី ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាច្រើនថ្ងៃហើយទើបតែដឹង រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ជនរងគ្រោះ មានឈ្មោះ ណុច លឹមជាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ សម្ភារៈបាត់បង់ត្រូវបានជនរងគ្រោះ អះអាងថា ឥដ្ឋការូ៉ ៤៦កេស ខ្សែភ្លើងជាច្រើនដុំ គិតជាទឹកប្រាក់១០៨០ដុល្លា ស្មភារៈសំណង់ សរុបជាទឹកប្រាក់៣៥០ដុល្លា សរុបទឹកប្រាក់ទាំងអស់ជាង៤ពាន់ដុល្លា ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា តាមរយៈកម្មករបានទូរស័ព្ទប្រាប់ ខណៈដែលខ្លទនជាប់រវល់ទៅ មើលការខុសត្រូវសំណង់កន្លែងផ្សេង កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមក បានប្រាប់ថា ផ្ទះសំណង់ថ្មី ដែលម៉ៅការសាងសង់ ត្រូវបានជនសង្ស័យលួច កាត់សោទ្វារខាងក្រោយ លួចយកសម្ភារសំណង់ អស់មួយចំនួនធំ តែដោយសារ រវល់នឹងការងារច្រើនកន្លែង រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕សុខាសែនជ័យ