ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាលនិងដាក់បទបញ្ជាថ្មីដើម្បីដំណោះស្រាយបញ្ហាកកស្ទះចរាចរនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយដល់គរបាលចរាចរ និងសណ្ដាប់ធ្នាប់ផ្លូវគោកនៅទូទាំងប្រទេស ពិសេសនគរបាលរាជធានីភ្នំពេញ ត្រូវកែលម្អឥរិយាបថ និងកោសរូស ជម្រិត គំរាមសម្លុត ដើម្បីកំរៃផលប្រយោជន៍ផ្ទាល់ខ្លួន ពង្រឹង វិន័យជាមន្រ្តីអនុវត្តច្បាប់ចៀសវាង និងកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ហើយបែរមកធ្វើអំពើល្អអោយបានច្រើនវិញ ដូចជាជួយដឹកដៃកុមារតូចៗចេញ ឬចូលសាលារៀន និងជនចាស់ជរាប្រជាពលរដ្ឋជាការប៉ះប៉ូវអ្វីដែលកន្លងទៅឡើងវិញ ។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន បាន អគ្គស្នងការនគរបាលជាតិលើកឡើងបែបនេះក្នុងឱកាសដែរលលោករួមជាមួយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានជួបសំណេះសំណាលនិងដាក់បទបញ្ជាថ្មីដើម្បីដំណោះស្រាយបញ្ហាការកកស្ទះចរាចរនៅរាជធានីភ្នំពេញនិងចែកសម្ភារះ ជូនកងកម្លាំងនគរបាលចរាចរក្នុងរាជធានីភ្នំពេញ ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំនគរបាលជាតិ ស្នងការ ស្នងការរងរាជធានីភ្នំពេញ នាយ នាយរង ការិយាល័យ នាយ នាយរងផ្នែក នាយ នាយរងគោលដៅនគរបាលចរាចរទូទាំងរាជធានីភ្នំពេញកាលពីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំសាលារាជធានីភ្នំពេញជាន់ទី១១ ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍នេត សាវឿន បានសុំអោយនគរបាលចរាចរទូទាំងប្រទេសជាពិសេសនគរបាលចរាចរមួយចំនួនដែលកំពុងធ្វើអោយមានការថ្នាំងថ្នាក់រហូតឈានដល់ការស្អប់ខ្ពើមដល់កងកម្លាំងនគរបាលទាំងមូល ត្រូវតែកែសម្រួលឥរិយាបថចាប់ពីពេលនេះទៅ ដើម្បីកិត្តិយសកងកម្លាំងទាំងមូល ។ លោកបានស្នើ សុំចំនួន០៣ចំនុចសំខាន់ៗគឺ៖

ទី១៖នគរបាលចរាចរត្រូវបោះបង់ចោល នូវការប្រើប្រាស់ ពាក្យសម្តី អត្តចរិត អាកប្បកិរិយាដែលមិនសមគួរដែលសង្គមមិនអាចទទួល យកបាន ។ទី២ មិនត្រូវកោសរូស ជម្រិត គំរាមសម្លុត ដើម្បីកំរៃផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីប្រយោជន៍បុគ្គលណាមួយនោះ ។ និងទី៣ ឈរជើងតាមគោលដៅ ត្រូវដឹងពីតួនាទី របស់ខ្លួនអោយច្បាស់លាស់។ឯកឧត្តមនាយឧត្តមសេនីយក៏បានលើកឡើងពីចំណុចកិច្ចខិតខំប្រឹងប្រែងនិងការ លះបង់កម្លាំងកាយចិត្តរបស់កងកម្លាំងនគរបាលចរាចរដែលបានបំពេញការងារដ៏ល្អក្នុងការ ថែរក្សាសណ្តាប់ធ្នាប់និងបញ្ជៀសចរាចរក្នុងរាជធានីភ្នំពេញផងដែរ ។

ទន្ទឹមនឹងនោះ អ្វីជា សំណូមពរចំនួន៣ចំណុចខាងលើ គឺកងកម្លាំងនគរបាលចរាចរទាំងអស់ត្រូវអនុវត្តអោយ បានជាដាច់ខាត ដោយមិនបន្តអោយមានអំពើអសកម្មបែបនេះទៀតឡើយ តាមរយះអប់រំ ដាក់ពិន័យ និងអាចឈានដល់ការដកចេញពីតួនាទីផងដែរ ។

អគ្គស្នងការនគរបាលជាតិនូវបានលើកសរសើរអំពីអំពើល្អរបស់នគរបាលចរាចរដែលបានតស៊ូឈរក្រោមកំដៅថ្ងៃ ភ្លៀង ខ្យល់ មុខខ្មៅមើលលែងយល់ដើម្បីបម្រើប្រជាពលរដ្ឋដោះស្រាយចរាចរនេះបើគ្មានកងកម្លំាងប៉ូលិសចរាចរឈរជើងដោះស្រាយនិងសម្រួលចរាចររាល់ថ្ងៃនោះទេទីក្រុងទីប្រជុំជនទីរួមខេត្តនានាកកស្ទះចរាចរមិនអាចធ្វើអ្វីកើតឡើយ។ វីរៈភាពរបស់បងប្អូនមានច្រើនណាស់ដូច្នេះត្រូវបន្តបេសកកម្មនេះបន្តទៀតគ្រាន់តែប្ដូរផ្នត់គំនិតមិនល្អមកជាល្អវិញពិតជាជោគជ័យហើយ។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានស្នើដល់លោកស្នងការនគរបាលរាជធានីភ្នំពេញអោយមើលមន្ត្រីប៉ូលិសចរាចរណាស្រែក ឬគំរាមកំហែងប្រជាពលរដ្ឋលើកដៃចង្អុលមុខ និងប៉ូលិស មុខក្រញ៉ូវត្រូវដកពីគោលដៅឈរជើងមកនៅកន្លែងណាដែលមិនប៉ះពាល់ប្រជាពលរដ្ឋវិញដែលកន្លងមកសម្ដេចតេជោហ៊ុនសែនក៏ធ្នាប់បានណែនំាដែរក្នុងពេលជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងកងកម្លំាងប្រដាប់អាវុធនៅរាជធានីភ្នំពេញនោះ។

ដោយឡែកទាក់ទិនបញ្ហាប៉ូលិសចរាចរនិងសណ្ដាប់នៅរាជធានីភ្នំពេញនេះដែរ ក្រៅពីការលើកសរសើរអំពីអំពើល្អរបស់នគរបាលចរាចររួចមក លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងពីបញ្ហាកកស្ទះចរាចរណ៍ ដោយរថយន្តធំៗ មិនគោរពច្បាប់ចរាចរណ៍ និងភាពអសកម្មរបស់ប៉ូលីសចរាចរណ៍ការគំរាមទារប្រាក់ធ្វើអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។កន្លងមកស្នងការបានបណ្ដេញនិងផ្លាស់ប្ដូរមន្ត្រីនគរបាលចរាចរចំនួន៦នាក់ដែលមិនគោរពច្បាប់ហើយយកតួនាទីជាមន្ត្រីប៉ូលិសគាបសង្កត់និងគំរាមកំហែងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការកកស្ទះចរាចរណ៍ក្នុងរាជធានី ធ្វើអោយកម្ពុជាខាតថវិការ ប្រមាណ២០លានដុល្លារ ក្នុងមួយឆ្នាំ ដោយគ្រាន់តែការបញ្ឆេះយានយន្តចោលរាជធានីភ្នំពេញមានវិសាលភាពទ្វេដងជាមួយនឹងកំណើនយានយន្តប្រមាណ៤០ម៉ឺនគ្រឿង ទោចក្រយានយន្តប្រមាណ ១លាន៤សែនគ្រឿង និងរថយន្តតាមបណ្តាខេត្តប្រមាណ៣០ម៉ឺនគ្រឿងទៀត ធ្វើចរាចរចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាហេតុធ្វើឲ្យមានបញ្ហាកកស្ទះចរាចរ។

ក្នុងនោះ លោកអភិបាលរាជធានីភ្នំពេញនិងក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោកសូមកោតសរសើរចំពោះបងប្អូនមន្ត្រីនរគបាលចរាចរណ៍រាជធានីភ្នំពេញដែលកន្លងមកបានប្រឹងប្រែងបំពេញការងារ និងជួយសម្រួលការកកស្ទះចរាចរជូនបងប្អូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ទន្ទឹមនេះ ក៏មានភាពអសកម្មរបស់មន្ត្រីយើងមួយចំនួនដែលបង្កឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋផងដែរ។ ជាការផ្តាំផ្ញើស្នើបងប្អូនមន្ត្រីប៉ូលីសផ្លាស់ប្តូរអកប្បកិរិយា សំដីសំដៅ និងផាកពិន័យទៅតាមច្បាប់កំណត់៕
a d

2


ចែករំលែក៖