ស្ត្រីអ្នកដំណើរម្នាក់ បានបើកទ្វារអាសន្ននៅលើយន្តហោះ ហើយលោតចុះតែម្តង ពេលដែលយន្តហោះត្រៀមចុះចតនៅក្នុងអាកាសយានដ្ឋាន ទីក្រុង Houston រដ្ឋតិចសាស់ អាមេរិក។
សារព័ត៌មាន CNN បានផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកាថា ស្ត្រីម្នាក់បានលោតចុះពីលើយន្តហោះមានជើងហោះហើរ 1892 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines វេលាម៉ោង១៣និង១៥នាទី។ ហេតុការខាងលើកើតឡើងពេលយន្តហោះ ហោះហើរពីទីក្រុង New Orleans ទៅកាន់Houston ។
លោក Hampton Friesman អ្នកដំណើរនៅលើយន្តហោះនោះបានប្រាក់CNNថា«ខ្ញុំឃើញទ្វាអាសន្នបើក ហើយស្ត្រីម្នាក់បានលោតចុះ។
អ្នកដំណើរម្នាក់ទៀតនៅអាកាសយានដ្ឋានបានឲ្យដឹងថា «ខ្ញុំបានមើលឃើញស្ត្រីម្នាក់លោតចុះពីយន្តហោះ ។ស្ត្រីរូបនោះលោតពីលើកម្ពស់ ៤-៥ម៉ែត្រ មួយសន្ទុះក្រោយមកស្ត្រីខាងលើក៏បានដើរកោងៗចូលក្នុងស្ថានីក្នុងអាកាសយានដ្ឋាន ប៉ុន្តែត្រូវប៉ូលិសឃាត់ខ្លយន។ស្ត្រីរូបនោះមានរបួសស្រាលប៉ុណ្ណោះពេលលោតចុះ។
នៅពេលនេះក្រុមអ្នកស្រាវជ្រាវកំពុងសួរចម្លើរ ពីមូលហេតុធ្វើឲ្យស្ត្រីខាងលើលោតចុះពីយន្តហោះ ។ មុនពេលលោកស្ត្រីរូបនោះក៏មិនបាននិយាយអ្វីមួយមាត់ណាឡើយ ៕ ម៉ែវ សាធី