សារព័ត៌មាន Ria Novosti របស់រុស្ស៊ីបានផ្សាយថា ក្រសួងការបរទេសអាមេរិក បានយល់ព្រមផ្តល់កាំជ្រួចមីស៊ីល ៧០ដើម ប្រភេទ JASSM-ER ឲ្យទៅប្រទេសប៉ូឡូញ ដើម្បីបំពាក់នៅលើយន្តហោះចម្បាំង ទុបទល់ជាមួយរុស្ស៊ី។
សារព័ត៌មាន APបានផ្សាយថា កិច្ចព្រមព្រៀងទិញកាំជ្រួចមីស៊ីលខាងលើ នឹងត្រូវបានចុះហត្ថលេខានៅចុងឆ្នំានេះ។ ក្រៅពីការផ្តល់កាំជ្រួចមីស៊ីល នៅមានការផ្តល់កម្លាំងជំនាញហ្វឹកហ្វឺនផងដែរ។ ពេលដំបូងប៉ូឡូញមានគម្រោងទិញមីស៊ីលតែ៤០ដើមប៉ុណ្ណោះ ។
ប្រធានក្រុមត្រួតពិនិត្យអាវុធរបស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ដល់ចុងឆ្នាំនេះកិច្ចព្រមព្រៀង និងត្រូវបានចុះហត្ថលេខា រវាងអាមេរិក និងប៉ូឡូញ ។ ក្នុងពេលជាមួយគ្នានោះក្រសួងការបរទេសអាមេរិកមានរយៈពេល ១៤ថ្ងៃ ក្នុងការពិចារណា វាយតម្លៃ។
កាំជ្រួចមីស៊ីលខាងលើមានតម្លៃរហូតដល់២០០លានដុល្លារ ។ កាលពីខែមេសាកន្លងមក អាមេរិកបានឡើងគម្រោងបំពាក់កាំជ្រួចមីស៊ីលនៅតំបន់ ភាគខាងកើតអឺរ៉ុប ដើម្បីទប់ទល់និង ការគម្រាមកំហែងពីរុស្ស៊ី។
គម្រោងដាក់ពង្រាយអាវុធ នៅភាគខាងលើតអឺរ៉ុបបានធ្វើឡើងតាំងពីឆ្នាំ២០០៨មកម៉្លេះ ដែលជាការឡោមព័ទ្ធ ដល់ប្រទេសរុស្ស៊ី ។ រយៈពេលកន្លងមកអាមេរិកក៏បានបញ្ចូនអាវុធទៅកាន់ ប្រទេសក្នុងតំបន់បាលតិច ផងដែរ។
កន្លងមកអាមេរិកក៏បានបញ្ចូន គ្រាប់រំសែវ ជាច្រើនទៅកាន់អឺរ៉ុប ដើម្បីត្រៀមលក្ខណធ្វើសមយុទ្ធបាញ់គ្រាប់ពិត ។ ទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុបអាចនិងប្រែប្រួលនៅពេលអាមេរិកមានប្រធានាធិបតីថ្មី ដែលអាចទុបស្កាត់សង្គ្រាមរវាងអាមេរិក និងរុស្ស៊ីបាន។ ទាំងនោះហើយពិភពលោកសង្ឃឹមថា ទំនាក់ទំនងរវាងអាមេរិក នឹងរុស្ស៊ីល្អប្រសើរឡើងវិញ ក្រោយការដឹកនាំរបស់ដូណាល់ ត្រាំ ៕ ម៉ែវ សាធី