ព័ត៌មានទាន់ហេតុការណ៍៖

លោក វេង សាខុន ជួបពិភាក្សាជាមួយសហភាពសហព័ន្ធស្រូវអង្ករកម្ពុជាលើបញ្ហាស្រូវ អង្ករធ្លាក់តម្លៃ

ចែករំលែក៖

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេ សាទបានជួបប្រជុំពិភាក្សាជាមួយសហ ភាពសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីរក ដំណោះស្រាយបញ្ហាស្រូវ-អង្ករខណៈ ប្រឈមនឹងការធ្លាក់តម្លៃ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះបានធ្វើឡើងកាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ទៅទីស្តីការ ក្រសួងក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទនិងលោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធស្រូវអង្ករកម្ពុជា ថ្នាក់ដឹកនាំមកពីរោងម៉ាស៊ីនកិនស្រូវ អ្នករកស៊ីនាំចេញអង្កររួមទាំងតំណាងរាជធានី-ខេត្ត និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទនៅទូទាំងប្រទេសបានអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយស។

លោកវេង សាខុន បានថ្លែងថា បញ្ហា ស្រូវអង្កររបស់កម្ពុជាអាចដោះស្រាយបានប្រសិនបើភាគីពាក់ព័ន្ធទាំងអស់បង្ហាញ សមានចិត្ត និងចូលរួមវិភាគទានគ្រប់គ្នា ដើម្បីដោះស្រាយបញ្ហា ដោយមិនទម្លាក់ភារកិច្ចតែទៅលើភាគីណាមួយនោះ។

លោកបន្តថាឈ្មួញបានបន្ថោកតម្លៃស្រូវកសិករខ្មែរនៅតែលក់សងបំណុលគេ ព្រោះគ្មានជម្រើស។ នៅឆ្នាំ២០១៦នេះ ប្រជាកសិករជួបនូវកង្វល់មួយគឺឈ្មួញ ប្រមូលទិញស្រូវក្នុងតម្លៃថោកហើយមិន ដឹងថាស្វែងរកជំនួយបែបណាទេក្រៅតែពីអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន មេត្តាជួយរកទីផ្សារ និងសុំឲ្យតម្លៃស្រូវដើមរដូវឆ្នាំនេះដូចឆ្នាំ២០១៥ដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំនេះមានប្រធានបទសំខាន់ៗជាច្រើនដូចជាការពង្រឹងគុណភាពក្នុងការដាំដុះស្រូវ ការសម្រិតសម្រាំងពូជ ការបញ្ចូលវីតាមីនទៅលើដំណាំស្រូវព្រមទាំងឧបសគ្គក្នុងការនាំចេញអង្កររបស់ក្រុមអ្នករកស៊ីនាំចេញ អង្ករផងដែរ។ គោលដៅសំខាន់ក្នុងការឆ្លើយតបបញ្ហាស្រូវ អង្កររបស់ប្រជាកសិករខ្មែរ គឺជាការធ្លាក់តម្លៃស្រូវនាពេលបច្ចុប្បន្ននេះតែម្តង៕ រ័ត្ន សុភក្តិ

sj335lq


ចែករំលែក៖