ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងគ្រឿងញៀនចាប់ប្រពន្ធរួមភេទ ប្រពន្ធមិនព្រមបញ្ច្រកគ្រឿងញៀនរួចធ្វើទារុណកម្ម

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចនឹកចង់រួមភេទ ក៏ចាប់ស្រ្ដីជាប្រពន្ធស្រាតសារ៉ុង ខណៈស្រ្ដីជាប្រពន្ធមិនព្រមជនសង្ស័យរូបនេះបានយកទឹកក្នុងដបប្រើប្រាស់គ្រឿងញៀនចាក់ចូលទៅក្នុងមាត់ស្រ្ដីជាប្រពន្ធនិងធ្វើទារុណកម្ម បណ្ដាលឲ្យស្រ្ដីរងគ្រោះរងរបួសលើប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យជាប្ដីកំណាចឃោឃៅរូបនេះ បានរត់គេចខ្លួនចេញពីលំនៅដ្ឋានបាត់ ។ ចំណែកឯស្រ្ដីរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញៀតដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ខណៈដែលនារីរងគ្រោះរងរបួសលើប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ ។

មន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកហូរបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ឌី ចិន្ដា អាយុ២៨ឆ្នាំ រីឯជនល្មើសជាប្ដីឈ្មោះ ហៀង ហួត អាយុ៣៣ឆ្នាំ ។ ស្រ្ដីរងគ្រោះនិងជនល្មើសរស់នៅផ្ទះជាមួយគ្នា ក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

ស្រ្ដីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្ដីរបស់នាងជាមនុស្សញៀនថ្នាំ គេ(ជនសង្ស័យ)តែងតែទិញថ្នាំញៀនម៉ាទឹកកកយកទៅប្រើប្រាស់(ជក់)នៅរោងចាំស្រះត្រី បន្ទាប់ពីស្រវឹងគ្រឿងញៀនគេតែងតែមកសុំខ្លួនរួមភេទ ។ លុះមកដល់ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ប្ដីរបស់នាងបានចូលទៅក្នុងមុងសុំនាងរួមភេទ បន្ទាប់ពីស្រវឹងគ្រឿងញៀន ។

ស្រ្ដីរងគ្រោះបានបន្ដថា ដោយសារតែនាងមិនសូវស្រួលខ្លួនក៏បានបដិសេធមិនរួមភេទជាមួយប្ដី ខណៈនោះប្ដីរបស់នាងមិនសុខចិត្ដនៅតែបង្ខំឲ្យរួមភេទជាមួយរហូតកើតជាជម្លោះ ។ គ្រានោះប្ដីបានចាប់ច្របាច់មាត់របស់នាងយកទឹកក្នុងដបប្រើប្រាស់គ្រឿងញៀនបញ្ច្រកចូលមាត់ បន្ទាប់មកប្ដីរបស់នាងបានប្រើទារុណកម្មរហូតធ្វើឲ្យប្រដាប់ភេទរបស់នាងរងរបួសយ៉ាងធ្ងន់ធ្ងរ ។ដោយសារតែឈឺចាប់ទ្រាំលែងបាននាងក៏បានស្រែកឲ្យអ្នកជិតខាងជួយ ធ្វើឲ្យប្ដីរបស់នាងភ័យរត់គេចខ្លួនបាត់តែម្ដង ។

ពាក់ព័ន្ធករណីនេះស្រ្ដីរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកហូរ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ចាប់ខ្លួនជនដៃដល់ជាប្ដីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

de

as-1 as


ចែករំលែក៖