ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្កកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួននៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល កាលពីវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ រឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះឈ្មោះ សួស ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខែ្មរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ម្នាក់ទៀតឈ្មោះ អ៊ឹម ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិត មានទីលំនៅភូមិចំបក់ពណ្ណរាយ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ជនល្មើសឈ្មោះ អ៊ឹម ដារ៉ា មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៩០ ចុះថ្ងៃទី២៣ ខែមិនាឆ្នាំ២០១៥ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិបែកចានឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់ (២កញ្ចប់ធំ-២កញ្ចប់តូច) ,កាំបិតប៉័ងតោចំនួន១ ,ទូរស័ព្ទដៃ០១គ្រឿង ,សម្ភារៈវេចខ្ចប់និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថានៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន មានជនល្មើសកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ។ ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចនករបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចាន ចុះស្រាវជ្រាវរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនល្មើសទាំង២នាក់ ររឹបអូសវត្ថុតាងថ្នាំញៀនមួយចំនួន និងបន្តឆែកឆេរលំនៅដ្ឋានជនល្មើសរឹបអូសវត្ថុតាងពាក់ព័ន្ធបន្ថែមទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ

5 1 2 3


ចែករំលែក៖