ភ្នំពេញ៖ យុទ្ធនាការយកភាពសង្ហារបស់អ្នកត្រលប់មកវិញ (Get Your Sexy Back) 2016 ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាដោយ ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំ ប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានសហ ការជាមួយក្រសួងព័ត៌មាន សហភាពសហ ព័ន្ធយុវជនកម្ពុជា ព្រមទាំងដៃគូផ្សេងទៀតដើម្បីជំរុញឲ្យមានការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតល្មមអាចគ្រប់គ្រងខ្លួនឯងប្រកបដោយទំនួលខុសត្រូវខ្ពស់នៅក្នុង ប្រទេសកម្ពុជា។
លោក Roland Bala នាយកគ្រប់គ្រង ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេស កម្ពុជាបានថ្លែងសុន្ទរកថាស្វាគមន៍ពន្យល់អំពីសារសំខាន់នៃសកម្មភាពរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ការទទួលទានគ្រឿងស្រវឹងក្នុងស្មារតីទទួលខុសត្រូវ។ “ក្រុមហ៊ុន ស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានប្តេជ្ញាចិត្តដើរតួនាទីនាំមុខគេដើម្បីធានាថាផលិតផលរបស់យើងត្រូវបានប្រើប្រាស់ក្នុងកម្រិតល្មមអាចគ្រប់គ្រងខ្លួនឯងប្រកបដោយទំនួលខុសត្រូវខ្ពស់។ នេះគឺ ជាឆ្នាំទី៥ដែលក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជាធ្វើការជាដៃគូជាមួយក្រសួងព័ត៌មាន ក្រសួងដឹកជញ្ជូននិងសហ ភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីបណ្ដុះទម្លាប់ទទួល ទានគ្រឿងស្រវឹងក្នុងកម្រិតល្មមអាចគ្រប់គ្រងខ្លួនឯងប្រកបដោយទំនួលខុសត្រូវ ខ្ពស់”។
យុទ្ធនាការដំបូងស្តីពីការទទួលទានគ្រឿងស្រវឹងក្នុងស្មារតីទទួលខុសត្រូវដែលបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានចាប់ ផ្ដើមនៅឆ្នាំ2011 ជាមួយនឹងខ្លឹមសារ “បើ ស្រវឹងសូមកុំបើកបរ” ហើយចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានគាំទ្រសកម្មភាពស្រដៀងគ្នាជាបន្តបន្ទាប់។ នៅឆ្នាំ2013 យុទ្ធនាការមួយទៀតត្រូវបានបង្កើតឡើងគឺកម្មវិធីរាត្រីសំណើចដែលផ្ដល់ព័ត៌មាន និងចំណេះដឹងដែលមានប្រយោជន៍អំពីការទទួលទានគ្រឿងស្រវឹងក្នុងស្មារតីទទួលខុសត្រូវ។
លោក Bala បានពន្យល់បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ 2014 យើងបានចាប់ផ្តើម យុទ្ធនាការ Get Your Sexy Back សំដៅលើយុវជនពីព្រោះពួកគេមានអាយុក្មេង និងចង់រៀន។ ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរដោយមានការទទួលខុសត្រូវ ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេស កម្ពុជាចង់ឲ្យយុវជនប្រកាន់ខ្ជាប់នូវទម្លាប់ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតល្មម អាចគ្រប់គ្រងខ្លួនឯងប្រកបដោយទំនួល ខុសត្រូវខ្ពស់។ នៅឆ្នាំនេះយើងកំពុងអនុវត្តគម្រោងផ្តួចផ្តើមថ្មីមួយដោយបង្កើតកម្មវិធីទូរស័ព្ទដៃដែលមាន ” Get Your Sexy Back” សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនអាចទាញ យកវាពី App Store សម្រាប់ iPhone /iPad ឬពី Play Store សម្រាប់អ្នកប្រើប្រព័ន្ធប្រតិបត្តិការ Android ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មានបានថ្លែងការកោតសរសើរចំពោះកម្មវិធីក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេស កម្ពុជាមាន ” Get Your Sexy Back”នេះ ព្រោះតែក្រុមហ៊ុនមិនមែនគិតតែអំពីការ លក់គឺគិតអំពីសុខភាពសុវត្ថិភាពរបស់អ្នកទទួលទាន។ លោកបញ្ជាក់ដែរថា ការទទួលទានស្រាបៀរគឺកុំឲ្យបាត់សេចក្តីថ្លៃថ្នូក្នុង ខ្លួនកុំឲ្យបាត់បង់សុភមង្គលនិងជីវិតរបស់ខ្លួន។
គោលបំណងនៃយុទ្ធនាការថ្មីនេះគឺជំរុញឲ្យយុវជនចូលរួមឈ្វេងយល់ដឹងពីផលវិបាកដែលបង្កគ្រោះថ្នាក់នៃការទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិត។តាមរយៈយុទ្ធនាការនេះក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំ ប្រទេសកម្ពុជាសង្ឃឹមថានឹងជំរុញឲ្យយុវជន កម្ពុជាចៀសវាងការទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិតគឺត្រូវទទួលទានគ្រឿងស្រវឹងក្នុងកម្រិតល្មមអាចគ្រប់គ្រងខ្លួនឯងក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕ វឌ្ឍនា