ព័ត៌មានទាន់ហេតុការណ៍៖

លោក ហង្ស សុវណ្ណារិទ្ធិ ត្រៀមទម្លាយដៃថ្មីធ្វើឲ្យកក្រើក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម រស្មីស្ទឹងសែន លោក ហង្ស សុវណ្ណារិទ្ធិ ទើប នឹងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាមួយនឹងស្នាដៃបទចម្រៀងថ្មីពីរោះរណ្តំចិត្តមួយចំនួន។ តារាចម្រៀងរូបនេះក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញស្នាដៃបទចម្រៀងថ្មីជាមួយនឹងក្បាច់រាំនិងក្រុមរាំជាច្រើន នាក់ដើម្បីធ្វើឲ្យកក្រើកឆាកតន្ត្រីនានានៅពេលខាងមុខនេះ។

ការបញ្ជាក់ពីគោលជំហរថ្មីនេះបានធ្វើឡើងក្រោយតារាចម្រៀង ហង្ស សុវណ្ណា រិទ្ធិ ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រពិសេសក្រុមយុវវ័យជាមួយនឹងបទចម្រៀងថ្មីពីរោះមួយចំនួនដូចជា”បែកពីគេមិនមែនដើម្បីអូន” បទ”ឱកាសច្រើន ដងអូននៅមិន កែ” ជាដើម។ បទចម្រៀងទាំងនេះក៏បាន ធ្វើឲ្យ ហង្ស សុវណ្ណារិទ្ធិ ចាប់ផ្តើមលេចមុខមាត់ខ្លាំងក្នុងកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍ របស់ស្ថានីយទូរទស្សន៍នានា។

តារាចម្រៀងវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថា ក្រោយចុះកិច្ចសន្យាច្រៀងឲ្យផលិតកម្មរស្មីស្ទឹងសែនអស់រយៈពេលជាង២ឆ្នាំនេះលោកបានសម្រេចការងារសិល្បៈជាច្រើនក្នុងនោះមានបទចម្រៀងមិនក្រោម៣០បទដែលត្រូវបានច្រៀងនិងដាក់លក់នៅលើទីផ្សារ។ អតីតតារាសម្តែងដែល វិវត្តខ្លួនជាតារាចម្រៀងរូបនេះបញ្ជាក់ដែរថា នាពេលខាងមុខឆាប់ៗនេះលោកនឹង បង្ហាញស្នាដៃបទចម្រៀងមួយចំនួនពិសេសគឺបទចម្រៀងដែលច្រៀងតាមលំនាំមរតកដើមនិងបទ ចម្រៀងថ្មី Original Song ដែលនិពន្ធដោយ កូនខ្មែរផងដែរ។ អ្វីដែលពិសេសលោកនឹងច្រៀងបទចម្រៀងមួយមានចំណងជើងថា”សំបុកឥតបា”ដែលជាបទចម្រៀងរៀបរាប់ពីជីវិតពិតរបស់លោកដែលរស់នៅដោយទុក្ខលំបាកពេលដែលមានតែម្តាយឥតឪពុក នោះ។ លោកថា បទចម្រៀងថ្មី”អាតឿមាសបង”ដែលជាស្នាដៃបទចម្រៀងថ្មីញាក់កន្ត្រាក់អារម្មណ៍ក៏នឹងត្រូវយកមកច្រៀងក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ លោកថា ថ្មីៗនេះលោកបានបង្កើត ក្រុមរាំថ្មីដែលមានសមាជិករហូតដល់១០នាក់ដើម្បីបំពេញ តម្រូវការទៅតាមទីផ្សារខណៈដែលលោកនិងក្រុមរាំកំពុងតែហ្វឹកហាត់ជារៀងរាល់ថ្ងៃផងដែរ។ លោកថាបទចម្រៀងមួយចំនួនដែលទទួលបានការ គំាទ្រច្រើនពីទស្សនិកជនក៏នឹងត្រៀមចេញលក់ជាMVក្នុងពេលដ៏ខ្លីខាងមុននេះផងដែរ។

បើទោះបីជាចាប់ផ្តើមមានទីផ្សារច្រើនក្តីក៏តារាចម្រៀង ហង្ស សុវណ្ណារិទ្ធិនៅតែគិតថាលោកទើបនឹងសម្រេចបានជោគជ័យប្រមាន៦០ភាគរយប៉ុណ្ណោះ ហើយលោកនឹងបន្តការខិតខំប្រឹងប្រែងទៀតដើម្បី បម្រើអារម្មណ៍ទស្សនិកជន។ លោកជឿ ជាក់ថា សម្រាប់ដើមឆ្នាំ២០១៧ខាង មុខនេះតទៅលោកនឹងមានអ្វីដែលថ្មីប្លែក សម្រាប់បម្រើការកម្សាន្តរបស់អ្នកគាំទ្រ ផងដែរ៕ វឌ្ឍនា

ase-5 ase ase-1 ase-2 ase-3 ase-4


ចែករំលែក៖