ព័ត៌មានទាន់ហេតុការណ៍៖

ព្រះចៅអធិការវត្ត មហាមន្រ្តីទទួលអនិច្ចធម្មក្នុងព្រះជន្ម៩៣ព្រះវស្សា

ចែករំលែក៖

ភ្នំពេញៈ ចាត់ទុកជាការប្រគេន ជូនដំណឹង ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ជិតឆ្ងាយឲ្យបានជ្រាបផងដែរថា ព្រះតេជគុណ ព្រះនាម ព្រះវិរិយសំវរ ខៀវ អឿន ព្រះចៅអធិការ វត្តមហាមន្ត្រី បានទទួលអនិច្ចធម្មហើយ កាលពីវេលាម៉ោង៨និង៤០ព្រឹក៩ កើត ខែមិគសិរ ព.ស ២៥៦០ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្ន ៩៣ព្រះវស្សា ដោយជរាពាធ។

ព្រះសពព្រះវិរិយសំវរ ខៀវ អឿន ត្រូវប្រារព្ធធ្វើបុណ្យនៅកុដិលេខ១៦វត្តមហាមន្ត្រីរបស់ព្រះអង្គក្រោមព្រះអធិបតីភាពសម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល សម្តេចព្រះអនុគណខណ្ឌចម្ការមន នឹងព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានី ព្រះមន្ត្រីសង្ឃ ព្រះមេកុដិ នឹងព្រះសង្ឃច្រើនព្រះអង្គទៀត ។

គណៈកម្មការអាចារ្យវត្តមហាមន្រី្ត និង គណៈកម្មការបុណ្យព្រះសព បានសម្រេចតម្កល់ព្រះសពព្រះវិរិយសំវរ ខៀវ អឿន ចំនួន៣ខែ នៅក្នុងវត្តមហាមន្រ្តីទើបមានរៀបចំបូជា តាមទំនៀមទម្លាប់ប្រពៃណី និងសូមជូនដំណឹងនេះដល់សិស្ស គណ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជិតឆ្ងាយអញ្ជើញចូលរួមបុណ្យព្រះសពកុំបីខាន ៕ ប្រាថ្នា

as-1

as


ចែករំលែក៖