ព័ត៌មានទាន់ហេតុការណ៍៖

ពុលសម្លម្ជូរគ្រឿងសាច់ជ្រូកមានអាការធ្ងន់ ស្រាល៤នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុស ស្រី៤នាក់ ត្រូវបានក្រុមគ្រួសារដឹកមកសង្រ្គោះបន្ទាន់ភ្លាម ៗនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីពួកគាត់ចាប់ផ្តើមមានអាការៈវិលមុខ ឈឺ ពោះ និង ក្អួតចង្អោរ ក្រោយពីបានហូបបាយជាមួយសម្លម្ជូគ្រឿងសាច់ជ្រូកជាង២០នាទី។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៦ នៅភូមិស្វាយទង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រួសារបានអោយដឹងថា អ្នកដែលពុលសម្លមានគ្នា៤នាក់ ១.ឈ្មោះ សកាដា សូទី ភេទស្រីអាយុ៦ឆ្នា ២.ឈ្មោះចៅ សារ៉េន ភេទស្រី អាយុ៦៨ឆ្នាំ ៣.ឈ្មោះហួន គន្ធា ភេទប្រុស អាយុ២៦ឆ្នាំ និង ៤.ឈ្មោះ ហេង ណារ៉ា ភេទស្រី អាយុ២៧ឆ្នាំ គ្រួសារគាត់រស់នៅភូមិស្វាយទង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

ក្រុមគ្រួសារបានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នាហូបបាយទាំងអស់មានគ្នាចំនួន៥នាក់ ដោយបានធ្វើម្ហូបសម្លម្ជូរគ្រឿងសាច់ជ្រូក ដាក់ត្រកួន និង ម្ជូរក្រសាំង ។ ក្រោយពីហូបបាយរួចបានប្រហែលជាង៣០នាទី ស្រាប់តែឈ្មោះហួន គន្ធា ចាប់ផ្តើមមានអាការៈឈឺពោះ ឈឺក្បាលវិលមុខ និង ក្អួតជាខ្លាំង ហើយក្រោយមកទៀត ក៏មានអាការចង្អោរដូចគ្នា ឃើញដូចនេះពួកគាត់បានស្រូតរូតរះនាំគ្នាដឹកអ្នកជំងឺមកសង្រ្គោះនៅមន្ទីរពេទ្យខេត្តតែម្តង ។

រហូតមដកល់ពេលនេះ ពួកគាត់កំពុងសម្រាកនៅមន្ទីរពេទ្យខត្ត និង មានអាការធូរស្រាលបន្តិចហើយ បន្ទាប់ពីក្រុមគ្រួពេទ្យបានបានជួយសង្រ្គោះ ៕ ចន្ថា

asd-2 asd asd-1


ចែករំលែក៖