រាជធានីភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាម៉ាកសញ្ញាស្រាបៀរលំដាប់ថ្នាក់អន្ដរជាតិមានគុណភាពខ្ពស់លេខ ១ ក្នុងពិភពលោក បានបង្ហាញពីភាពទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាថ្មីម្តងទៀតជាមួយនឹងវិស័យកីឡាវាយកូនគោលរបស់កម្ពុជា តាមរយៈការរៀបចំការប្រកួតយកជើងឯកកីឡាវាយកូនគោលលើកទី 2 កាលពីថ្ងៃទី 2 ខែធ្នូនៅក្លិប Garden City Golf ។
កំពូលកីឡាករវាយកូនគោលប្រចាំប្រទេសចំនួនជាងប៉ែតសិបនាក់ រួមទាំងពាណិជ្ជករមានកេរ្តិ៍ឈ្មោះ និងកីឡាករល្បីៗ បានចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍រប្រកួតយកជើងឯកកីឡាវាយកូនគោលលើកទី 2 របស់ស្រាបៀរ Heineken ដែលបានចាត់ទុកថាជាព្រឹត្តិការណ៍ល្បីមួយក្នុងកម្មវិធីកីឡាវាយកូនគោលរបស់ប្រទេសកម្ពុជា។
ទម្រង់លេងកីឡាវាយកូនគោលនេះគឺទម្រង់ប្រព័ន្ធ Modified Perioa handicap system ដើម្បីបង្កភាពសប្បាយរីករាយបន្ថែមទៀតសម្រាប់ការប្រកួតយកជើងឯកកីឡាវាយកូនគោលនេះ។ ការប្រកួតនេះបានចាប់ផ្តើមធ្វើឡើងនៅក្លិប Garden City Golf ចាប់ពីម៉ោង 12:30 ថ្ងៃត្រង់រហូតដល់ម៉ោង 5 ល្ងាច។
ដើម្បីអបអរចំពោះជ័យលាភីកីឡាវាយកូនគោលនៅថ្ងៃនោះ ពិធីទទួលទានអាហារពេលល្ងាច និងប្រគល់រង្វាន់ត្រូវបានរៀបចំនៅសណ្ឋាគារសុខាចាប់ពីម៉ោង 6 ល្ងាចតទៅដូច្នេះកីឡាករវាយកូនគោលអាចសម្រាក និងរីករាយក្រេបរសជាតិនៃស្រាបៀរ Heineken ព្រមទាំងប្រកាសជាផ្លូវការនូវឈ្មោះកីឡាករទទួលជ័យលាភីជើងឯក។ រង្វាន់ជាច្រើនត្រូវបានចែកជូនដូចជា iPads, iPhones, រង្វាន់វត្ថុអនុស្សាវរីយ៍របស់ស្រាបៀរ Heineken ព្រមទាំងសម្លៀកបំពាក់ម៉ាកសញ្ញា FJ។
កីឡាករទទួលជ័យលាភីនៃការប្រកួតយកជើងឯកកីឡាវាយកូនគោលលើកទី 2 របស់ស្រាបៀរ Heineken គឺលោក Thomas Lim ដែលទទួលការទះដៃអបអរសាទរដោយកីឡាករវាយកូនគោលផ្សេងទៀតចំពោះសមត្ថភាពឆ្នើមរបស់គាត់។
កំពូលកីឡាករវាយកូនគោលមួយចំនួន បានមានប្រសាសន៍ថា ក្រុមហ៊ុនស្រាបៀរ Heineken បានក្លាយទៅជាអ្នកគាំទ្រឧបត្ថម្ភដ៏ធំបំផុតនៃកីឡាវាយកូនគោលនៅក្នុងប្រទេសកម្ពុជា និងកំពុងជួយពង្រឹងវិស័យកីឡាវាយកូនគោលតាមរយៈការរៀបចំ និងឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតយកជើងឯកលំដាប់កំពូលជាច្រើននៅទូទាំងប្រទេស។
ចំពោះព័ត៌មានបន្ថែមអំពីសកម្មភាពយុទ្ធនាការផ្សេងៗរបស់ស្រាបៀរ Heineken សូមចូលទៅកាន់គេហទំព័រ៖ www.facebook.com/heineken
ថម សន