ព័ត៌មានទាន់ហេតុការណ៍៖

ថៃចាប់ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម៤នាក់ ខណៈលួចចូលកាប់ឈើគ្រញូង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលរដ្ឋបាល នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឲ្យដឹងថា សមត្តកិច្ចប្រទេសថៃបានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ខណៈពួកគេនាំគ្នាលួចចូលទៅក្នុងទឹកដីប្រទេសថៃ ដើម្បីក្នុងគោលបំណងលួចកាប់ឈើគ្រញូងខុសច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចលេខ 50021 42059 (ប្រទេសថៃ) ។

ប្រភពព័ត៌មានខាងលើបន្តថា ប្រជាពលខ្មែរត្រូវបានកម្លាំងសមត្ថកិច្ចប្រទេសថៃចាប់ខ្លួននោះ ឈ្មោះ កែវ ស ភេទប្រុស អាយុ ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះសមត្តកិច្ចប្រទេសថៃបង្ហាញនូវវត្ថុតាងរួមមាន រណាដៃចំនួន ០១ខ្សែ ឈើប្រភេទប្រណីតគ្រញូងចំនួន ០៤កំណាត់ ហើយជនសង្ស័យជាប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានសមត្ថកិច្ចប្រទេសថៃចាប់ខ្លួន រួមទាំងវត្ថុតាង(ឈើគ្រញូង រណា)បាននាំត្រឡប់ចូលទៅក្នុងប្រទេសថៃវិញ ដោយបានសហការជាមួយសមត្ថកិច្ចនគរបាលព្រំដែនកម្ពុជា ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ប៉ុន្តែពុំទាន់មានលទ្ធផលនៅឡើយទេ រហូតមកដល់ម៉ោងនេះ។

ប្រភពដដែលបន្តទៀតថា ចំពោះប្រពលរដ្ឋខ្មែរចំនួន ៣នាក់ដែលបានរត់គេចខ្លួនផុតពីកណ្ដាប់ដៃសមត្ថកិច្ចប្រទេសថៃនោះ ទី១ឈ្មោះ សុទ្ធ បច្ចុប្បន្នរស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង(ជាមួយអ្នកត្រូវចាប់ខ្លួន) ទី២ ឈ្មោះ សុខ និងទី៣ ឈ្មោះ ពែក អ្នកទាំងពីរនាក់ បច្ចុប្បន្នរស់នៅភូមិប៉ែតសិប ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពួកបានគេនាំគ្នាមកដល់មូលដ្ឋានវិញរៀងៗខ្លួនហើយ ប៉ុន្តែនាំគ្នាគេចពីលំនៅឋានអស់ហើយដែរ សមត្ថកិច្ចកំពុងស្រាវជ្រាវរកព័ត៌មានជាក់លាក់៕ ប៉ឹម ពិន

res res-1


ចែករំលែក៖