ព័ត៌មានទាន់ហេតុការណ៍៖

៦០ភាគរយ ពលរដ្ឋនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខ្វះអាហារបរិភោគ

ចែករំលែក៖

កម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាតិបានឲ្យដឹងថា មានមនុស្សជាង៨០០លាននាក់នៅជុំវិញពិភពលោកខ្វះអាហាបរិភោគ។ ភាគច្រើនស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងចំណោមនោះមានកុមារជាង១០០លាននាក់។

បច្ចុប្បន្នមានកុមារជាង៦៦លាននាក់ គ្រប់អាយុទៅសាលា មិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ភាគច្រើនស្ថិតនៅក្នុងតំបន់អាហ្វ្រិក ។

ចំណែកនៅក្នុងតំបន់អាស៊ីវិញ មនុស្សជាង៤៩០លាននាក់ ប្រឈមនឹងគ្រោះអត់ឃ្លាន ហើយបើតាម សេចក្ដីរាយការណ៍ថ្មីពីយូអិន ក៏បានឲ្យដឹងដែរថាប្រសិនបើមិនមានវិធានការល្អ ត្រូវបានធ្វើឡើងឲ្យបានឆាប់ នោះទេ តំបន់អាស៊ីអាចនឹងប្រឈមនឹងបរាជ័យពីការប្រយុទ្ធប្រឆាំងគ្រោះអត់ឃ្លានខាងលើនេះ ។

សារព័ត៌មាន CNN ចេញផ្សាយដោយលើកឡើងពីសេចក្ដីរាយការណ៍របស់ អង្គការកសិកម្ម និងស្បៀងអាហារអង្គការសហប្រជាជាតិឲ្យដឹងថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាជម្រករបស់ជនអត់ឃ្លានទូទាំងពិភពលោក រហូតដល់ទៅ ៦០ភាគរយ ហើយផ្ដោតសំខាន់លើតំបន់អាស៊ីអាគ្នេយ៍តែម្ដង ។

ជាច្រើនឆ្នាំកន្លងមក អ្នកស្លាប់ដោយអត់អាហាថយចុះ ប៉ុន្តែនៅមានប្រទេសមួយចំនួនបាននឹងកំពុងបង្ហាញពីការព្រួយបារម្ភ ការកើនឡើងនូវវិបត្តិមួយនេះនៅក្នុងប្រទេសដូចជា ប្រទេសអាហ្វហ្គានីស្ថាន និងហ្វីលីពីនជាដើមដែលវិបត្តិនៃអ្នកអត់ឃ្លាន មានការរីករាលដាលខ្លាំង ស្ទើតែពេញផ្ទៃប្រទេសក្នុងនោះ យូអិន បានព្រមានថា ដរាបណាមិនមិនាវិធានការលើក្ដីសុបិន្ដគ្មានភាពអត់ឃ្លាន នៅត្រឹមឆ្នាំ២០៣០ ៕ ម៉ែវ សាធី

700229 700202


ចែករំលែក៖