ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិខ្មែរឥស្លាមប្រមាណជា៥០នាក់មកកាន់មជ្ឈមណ្ឌលផ្ទះមេត្តា បង្ហាញខ្សែភាពយន្តឯកសារខ្លី មានចំណងជើងថា “អ្នកតស៊ូចាមនៅស្វាយឃ្លាំង”

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ប្រជាជនឥស្លាម ប្រមាណជា៥០នាក់ បានកាន់មជ្ឈមណ្ឌលផ្ទះមេត្តា ដើម្បីដាក់បង្ហាញជូននូវពិព័រណ៍រូបភាពខ្សែវីដេអូរ មួយចំនួន ដែលនិយាយពីទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សាសនា ការរស់នៅ របស់ពួកគេ ។

ក្នុងនោះក៏មានខ្សែភាពយន្តឯកសារខ្លី មានចំណងជើងថា “អ្នកតស៊ូចាមនៅស្វាយឃ្លាំង” ដោយរួម សហការជាមួយកូនសិស្សចាម។ ខ្សែភាពយន្តនេះចាប់បញ្ចាំង ជាមួយការតាំងពិព័រណ៍ ពីថ្ងៃទី៧ ធ្នូ ដល់ថ្ងៃទី២៣ ធ្នូ។

នៅក្នុងពិព័រណ៍នេះក៏មានការចូលរួមពីទស្សនិកជន ជាជនបរទេស ជាច្រើនផងដែរ ដោយជនបរទេសមួយក្រុម បានសំរាំងយកនូវសកម្មភាពជាច្រើន របស់បងប្អូនជនជាតិឥស្លាម មកបង្ហាញជូន មានដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ពិធីបុណ្យអារក្ស ទំនៀមទំលាប់ នៃការថ្វាយបង្គំ និងពិធីជាច្រើនទៀត។ ប្រជាពលរដ្ឋឥស្លាមមួយចំនួន ដែលបានមកកាន់ ផ្ទះមេត្តានេះ ក៏ធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហមផងដែរ។ ផ្ទះមេត្តា បានសម្ពោធពហុប្រព័ន្ធផ្សព្វផ្សាយ “របបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាជាតិចាម” ដោយមានការ សហការជាមួយ ស្ថានទូតស្វីស ប្រចាំទីក្រុងបាងកក និងមូលនិធិ Heinrich-Boell។ គម្រោងនេះត្រូវបានដាក់ស្នើជាគម្រោង សំណងផ្លូវច្បាប់ ទៅកាន់សាលាក្តីខ្មែរក្រហម និងបច្ចុប្បន្ន កំពុងត្រូវបានដាក់ដាក់បញ្ចូលទៅក្នុងបញ្ជីនៃ “ការធានាមិនអោយ កើតឡើងវិញ” ក្រោមកិច្ចសហការជាមួយ អង្គការគាំពារជនរងគ្រោះ និងតំនាងសហមេធាវី នាំមុខដើមបណ្តឹងរដ្ឋប្បវេណី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

សូមបញ្ជាក់ផងដែរថា អ្នកគោរពសាសនាឥស្លាមមានចំនួនតិចជាងមួយភាគរយ នៃចំនួនប្រជាជនកម្ពុជា ដែលគោរព ព្រះពុទ្ធសាសនា។ ប្រមាណជា៨០ភាគរយ នៃប្រជាជនមូស្លីម របស់កម្ពុជា ស្ថិតនៅក្នុងក្រុមជនជាតិភាគតិចចាម។

ក្នុងសម័យខ្មែរក្រហម ជនជាតិចាមត្រូវបានសម្លាប់យ៉ាងរង្គាល ក្នុងអត្រាមួយដែលជិតស្មើនឹងទ្វេដង ឬ បីដង នៃការសម្លាប់ ប្រជាជនខ្មែរទូទៅ។ បញ្ញាវន្ត ជនជាតិឥស្លាមម្នាក់ឈ្មោះ អ៊ីសា អូស្មាន់ បានសរសេរ នៅក្នុងសៀវភៅរបស់លោក “Oukoubah” (មជ្ឈមណ្ឌលឯកសារកម្ពុជា) ថា ជនជាតិឥស្លាមមានចំនួន១០ភាគរយ នៃប្រជាជនកម្ពុជាសរុប មុនឆ្នាំ១៩៧៥ ប្រមាណជា ៧ម៉ឺននាក់ ប៉ុន្តែចំនួននោះបានធ្លាក់ចុះនៅសល់ត្រឹមតែ ២ម៉ឺននាក់ បន្ទាប់ពីដួលរលំនៃរបបនោះ ក្នុងឆ្នាំ១៩៧៩៕ ស ដារ៉ា

image1 image2 image3 image4 image5 image6 image7 image8 image9


ចែករំលែក៖