ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ឃាត់ខ្លួនក្រុមយុវជនសង្ស័យប្រើប្រាស់ថ្នាំញៀន ចំនួន៧នាក់ទៀតជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿង ប្រតិបត្តិការនេះធ្វើឡើង កាលល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ ជាតិលេខ៦ ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១ -ឈ្មោះចាន់ សេរី អាយុ២១ឆ្នាំ ទី២-ឈ្មោះស៊ុន ជាតា អា យុ២៥ឆ្នាំ ទី៣-ឈ្មោះគេង ម៉េងហួ អាយុ២៥ឆ្នាំ ជនសង្ស័ យទាំង៣នាក់ មានមុខរបរជាជាងពិដានដូចគ្នា និងស្នាក់នៅ ឃុំរំចង់ ស្រុក ពារាំង ខេត្តព្រៃវែង ទី៤-ឈ្មោះបាន សុយ័ន្ន អាយុ៣០ឆ្នាំ មុខរបរកាប់គោ ទី៥-ឈ្មោះធី លីម អាយុ១៧ ឆ្នាំ មុខរបរនៅផ្ទះ ទី៦-ឈ្មោះផល រដ្ឋា អាយុ១៨ឆ្នាំ មុរបរត់ ម៉ូតូ ទី៧-ឈ្មោះឆុន រ៉ាឈីត អាយុ១៦ឆ្នាំ មុខរបរជាសិស្ស ជនសង្ស័យទាំង៤នាក់ ស្នាក់នៅ ភូមិដើមគរនិងភូមិគៀន ឃ្លាំង សង្កាត់- ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេ ញ ។
លោកឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នេះ ក្រោយពេលដែលបក្ខពួកក្រុមជនសង្ស័យទាំងនេះ បើកម៉ូតូមកពីទិញថ្នាំញៀនបំរុងយកទៅប្រើប្រាស់ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀបសហការជាមួយសមត្ថកិច្ចខណ្ឌជ្រោយចង្វាដាក់គោលដៅត្រួតពិនិត្យលើបទល្មើ សផ្សេងៗក្នុងមូលដ្ឋានឃាត់ខ្លួនតែម្តង។
វត្ថុតាងដកហូតរួមមានក្រាមសថ្លាជាថ្នាំញៀន៣កញ្ចប់តូច និងម៉ូតូចំនួន៣គ្រឿងទី១-ម៉ាកហុងដា សង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1D-4858 ទី២-ម៉ាកគុប៩០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1D-1744 ទី៣-ម៉ាកស៊ុយស៊ូគីស្មាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខសៀមរាប 1F-7439 ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់រួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីសួរនាំ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ