ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ៖ គាំទ្រសកម្មភាពមជ្ឈមណ្ឌលកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការច្បាប់អាស៊ានកម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល កម្ពុជា បានគាំទ្រ រាល់សកម្មភាព ចំពោះ មជ្ឈមណ្ឌលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការច្បាប់អាស៊ានកម្ពុជា-ចិន ដើម្បីចូលរួមកំណែទម្រង់ ប្រព័ន្ធច្បាប់ឲ្យកាន់តែមាន ប្រសិទ្ធ ភាព តម្លាភាព យុត្ដិធម៏ និងសមធម៏ នៅក្នុងសង្គម ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច បានមានប្រសាសន៍ បែបនេះ ខណៈលោកស្រី ចូលរួម នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការច្បាប់ចិន-កម្ពុជា នារសៀលថ្ងៃទី០៨ ខែធ្នូឆ្នាំ២០១៦ នេះ នៅសណ្ឋាគារអ៊ីនធើខុនកង់ទីណង់តាល់។

លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ៖ ទោះបីជាប្រព័ន្ធច្បាប់នៅកម្ពុជា កំពុងត្រូវបាន អភិវឌ្ឍន៏ និង រីក ចម្រើន កំណែទម្រង់ បានយ៉ាង ល្អប្រសើរ យ៉ាងក្ដីតែប្រព័ន្ធ មួយនេះ ក៏ទៀមទា ឲ្យ អ្នកប្រតិបត្ដិ លើ ប្រព័ន្ធនេះ ត្រូវការ សិក្សា រៀនសូត្រ យកបទពិសោធន៍ បន្ថែមទៀត ពីបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសក្រោយបរិបទការបង្កើតសហគមន៍អាស៊ាន និងការរីកចម្រើនយ៉ាងឆាប់រហ័ស នូវតំបន់ពាណិជ្ជកម្ម សេរីអាស៊ាន ក៏ដូចជាការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រនានា ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ វិថីមួយ»។

លោកបន្តថា ៖ ក្នុងការអនុវត្តវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រសួងយុត្តិធម៌ តែងតែធ្វើកិច្ចសហ ការ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានសហគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តមួយចំនួន ក្នុងនោះក៏មានសាធារណៈរដ្ឋ ប្រជាមានិតចិនផងដែរ។

លោកស្រី ម៉ែន សំអន បាន បញ្ជាក់ថា៖ រាជរដ្ឋាភិបាល កម្ពុជា សូមចូលរួមគាំទ្រ ចំពោះគោលនយោបាយអនុវត្តច្បាប់ នៅកម្ពុជា ដែលកំពុងធ្វើកំណែទម្រង់ បានយ៉ាងល្អប្រសើរ នៅក្នុងសង្គម ។ តាមរយៈការដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិ ការច្បាប់ចិន-កម្ពុជានេះ វាជាកត្តាជម្រុញ មួយទៀត ក្នុងការផ្តល់ភាព ងាយស្រួលដល់វិនិយោគិន ចិន ដែលបច្ចុប្បន្នកំពុងធ្វើធុរកិច្ចនៅកម្ពុជា នាំមុខ គេក្នុង ចំណោម បណ្ដាប្រទេសសមាជិកអាស៊ាន ផងដែរ ៕ សំរិត

image1 image2 image3 image4 image5


ចែករំលែក៖