ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងស្តុកឈើប្រណីតមួយកន្លែងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ និងកម្លាំងប៉េអឹមខេត្តបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី៖ ផ្នែករដ្ឋបាលព្រៃឈើបរកែវ សហការជាមួយកម្លាំងប៉េអឹមស្រុកអូរយ៉ាដាវកម្លាំងប៉ុស្តិ៍រដ្ឋបាលសេសាន្ត និងកម្លាំងយោធាព្រំដែនវរៈ១០២ចុះបង្ក្រាបបានទីតាំងស្តុកឈើមួយកន្លែងនៅត្រង់ចំណុចមាត់ទន្លេសេសាន្ត ស្តិតនៅក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ការចុះរុករកឃើញគំនរឈើលេខ១សុក្រំនៅរាយប៉ាយតាមមាត់ទន្លេសេសាន្តនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ចំនួន២៣០កំណាត់ស្មើនឹង១៦,៥៥៥ម៉ែត្រគូប(២០ម្ភៃក្លុំប្រវែងមួយម៉ែត្រពីរតឹក)។

តាមប្រភពពីសមត្ថកិច្ច ដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើទាំងនេះឈ្មួញដឹកជញ្ជូនចេញពីចំណុចភូមិញ៉ាង ស្រុកអណ្តូងមាស ដោយឆ្លងកាត់ទន្លេសេសាន្តយកមកស្តុកទុកក្នុងភូមិបាដលបម្រុងដឹកជញ្ជូនបន្តទៅលក់ឲ្យឈ្មួញនៅប្រទេសសវៀតណាម។

តាមប្រភពពីប្រជាពលរដ្ឋជាជនជាតិដើមភាគតិចបានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ឈើទាំងនេះឈ្មួញមានចំនួន៣នាក់ រួមមានទី១-ឈ្មោះ លើយ ភេទប្រុស ទី២-ឈ្មោះ យ័ន ភេទប្រុស នឹងទី៣-ឈ្មោះ ង៉ែត ភេទស្រី។

ម្ចាស់ឈើទាំង៣នាក់ខាងលើនេះជាឈ្មួញឡើងដុះស្លែជាយូឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។

បច្ចុប្បន្នឈើទាំងនោះដឹកជញ្ជូនចេញបណ្តើៗហើយដោយសារពិបាកផ្លូវកម្លាំងប៉េអឹមស្រុកនឹងកម្លាំងរដ្ឋបាលព្រៃឈើ ដេកយាមកាមរហូតដល់ព្រឹកថ្ងៃទី៨ ខែ ឆ្នាំដដែលទើបដឹកជញ្ជូនយកទៅផ្នែករដ្ឋបាលព្រៃឈើបកែវដើម្បីរក្សាទុក ៕ វុទ្ធឦសាន

1 r s w


ចែករំលែក៖