ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង៧០នាក់ នៅខេត្ដសៀមរាប មានអាការៈរាករួសក្រោយទទួលទានផ្អកកំពឹស

ចែករំលែក៖

ខេត្ដសៀមរាប៖ មនុស្សក្មេងចាស់ ប្រុសស្រី និងព្រះសង្ឃជាង៧០នាក់អង្គ មានអាការៈរាករួស និងក្អួតចង្អោរ សង្ស័យពុលម្ហូបអាហារ ក្រោយពេលពួកគេទទួលទានផ្អកកំពឹស នៅក្នុងពិធីបុណ្យសពមួយនៅក្នុងភូមិ ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ស្ថិតភូមិអារញ្ញសាគរ សង្កាត់សៀមរាវ ក្រុងសៀមរាប ខេត្ដសៀមរាប  ។

សមាជិក្រុមប្រឹក្សាសង្កាត់សៀមរាប បានប្រាប់អោយដឹងថា ជនរងគ្រោះ ខ្លះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ដនិងមួយចំនួនទៀត កំពុងជួយសង្គ្រោះដោយពេទ្យឯកជន ។លោកបន្ដថា ពលរដ្ឋទាំងនោះពួកគេមានអាការៈក្អួតចង្អោរ រាករួស និងទន់ដៃជើង បន្ទាប់ពីបានទទួលទានផ្អកកំពឹសនិងម្ហូបផ្សេងទៀត នៅក្នុងពិធីបុណ្យអ្នកភូមិ នៅភូមិអារញ្ញ សង្កាត់សៀមរាប ដែលលោកថា សង្ស័យមកពីផ្អកកំពឹសធ្វើដោយស្ដ្រីវ័យចំណាស់នៅក្នុងភូមិខាងលើ។ប៉ុន្ដែទោះជាយ៉ាងលោកថា ពួកគាត់គ្មានគ្រោះថ្នាក់ដល់ជីវិតនោះទេ។លោកថា៖តាមខ្ញុំដឹងអ្នកដែលខ្លាំងធ្ងន់ធ្ងរបានបញ្ជូនទៅមន្ទីរពទ្យខេត្ដមួយចំនួនហើយពេទ្យឈ្នួលតាមភូមិគាត់ក៍មកជួយចាក់ថ្នាំចាក់អីជួយទប់ស្កាត់ឥឡូវបានស្រាក់ស្រានខ្លះហើយ ប៉ុន្ដែនៅមានខ្លះបន្ដរាគក្អួត ហើយពេទ្យកំពុងតាមព្យាបាលបន្ដទៀត។

ករណីនេះលោក ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប ទើបនឹងដឹងព័ត៌មាន ហើយបានបញ្ជូនមន្ដ្រីជំនាញទៅពិនិត្យមើល។

កាលពីចុងខែមិនា ឆ្នាំ២០១៦នេះ មនុស្សម្នាក់ស្លាប់និង៧នាក់ផ្សេងទៀតមានអាការៈវិលមុខក្អួតចង្អោរក្រោយពេលពួកគាត់ ទទួលទានត្រីក្រពតនិងស្រាស៕ ជានិរន្ដរ៍

as-2

as-1
as-3 as-4


ចែករំលែក៖