ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងផ្អាកការដឹកជញ្ជូនសត្វពាហនៈទប់ស្កាត់វីរុសH5N6

ចែករំលែក៖

ក្រសួងកសិកម្មកូរ៉េខាងត្បូង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់ថា ការដឹកជញ្ជូនសត្វពាហនៈនៅទូទាំងប្រទេសត្រូវបានផ្អាកជាបណ្តោះអាសន្នដើម្បីទប់ស្កាត់កុំឲ្យវីរុសផ្តាសាយបក្សីឆ្លងរាលដាលកាន់តែខ្លាំងថែមទៀត ខណ៖ដែលជំងឺនេះបានឆ្លង៤៣ករណីហើយ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៤នេះ ។

ក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការអនុវត្តការងារខាងលើនេះចាប់ផ្តើមមានប្រសិទ្ធភាពរយៈពេល៤៨ម៉ោង ចាប់ពីម៉ោង០០ថ្ងៃចន្ទ ម៉ោងនៅទីក្រុងសេអ៊ូល ។

កាលពី៣សប្តាហ៍កន្លងទៅ កូរ៉េខាងត្បូងក៏បានបញ្ជាឲ្យអនុវត្តបញ្ឈប់ការធ្វើចលានាដឹកជញ្ជូនសត្វពាហនៈទូទាំងប្រទេសរយៈពេល៤៨ម៉ោងផងដែរ ក៏ដើម្បីទប់ស្កាត់មិនឲ្យវីរុសគ្រុនផ្តាសាយបក្សី ឬH5N6 មិនឲ្យឆ្លងរាលដាលនោះផងដែរ ។ ប្រទេសនេះ មានករណីឆ្លងវីរុស H5N6ដំបូងគេនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សេចក្តីថ្លែងការដដែលបានបញ្ជាក់ថា វីរុសគ្រុនផ្តាសាយខាងលើនេះបានឆ្លងនៅកូរ៉េខាងត្បូង មាន៤៣ករណីហើយ មកដល់ថ្ងៃទី១១ ខែធ្នូ ។ ៩ករណីផ្សេងទៀតបានកំពុងស្ថិតក្រោមការតាមដាន ធ្វើវិភាគ ។

ដើម្បីបង្ការមិនឲ្យវីរុសឆ្លងកាន់ធ្ងន់ធ្ងរ ក្រសួងកសិកម្មកូរ៉េខាងត្បូងចាំបាច់ត្រូវតែសម្លាប់សត្វបក្សីប្រមាណ៨.៨លានក្បាល និងមានគម្រោងសម្លាប់បន្ថែម១.៥លានក្បាលបន្ថែមទៀត ។ សត្វបក្សីដែលបានសម្លាប់ទាំងនោះស្មើប្រមាណ១០ភាគនៃសត្វបក្សីទាំងមូលនៃពលរដ្ឋកូរ៉េខាងត្បូងជិត៨៥លាននាក់នោះ ។

បើទោះបីថា កាលដើមឡើយ មានសេចក្តីរាយការណ៍ វីរុស H5N6 ឆ្លងពីសត្វបក្សីទៅកានមនុស្សនៅគ្រប់ទីកន្លែង ក្នុងនោះមាននៅប្រទេសចិនជាដើម ក៏ពិតមែន ប៉ុន្តែនៅកូរ៉េខាងត្បូង គេមិនទាន់រកឃើញមានករណីឆ្លងវីរុស H5N6 ពីសត្វទៅមនុស្ស ត្រូវបានរកឃើញនៅឡើយទេ ៕

south-korean-health-officials-bury-chickens-at-a-poultry-farm


ចែករំលែក៖